Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង ទី​ម័​រ​ខាងកើត ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​

Views: 1

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី​បណ្ឌិត អា​ដាល់​ជី​ហ្សា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ (Adaljiza Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស​និង​សហ​ប្រតិ ប​ត្តិ​ការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នៅក្នុង​ឱកាស នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ​។​

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី​បណ្ឌិត អា​ដាល់​ជី​ហ្សា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ (Adaljiza Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស​និង​សហ​ប្រតិ ប​ត្តិ​ការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២(រូបថតក្រសួងការបរទេស)

​ប្រភព​ក្រសួងការបរទេស​បញ្ជាក់​ថា ក្នុងជំនួប​ទ្វេភាគី​នេះ​លោកស្រី​រដ្ឋមន្ត្រីការបរទេស អា​ដាល់​ជី​ហ្សា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​ការប្រកាស​របស់​សម្តេច​អគ្គ​
​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គាំទ្រ​ការចូល​ជា​សមាជិក​អាស៊ាន របស់​ប្រទេស​ទី​ម័​រ​ខាងកើត នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។ លោកស្រី​ក៏បាន​អបអរសាទរ​កម្ពុជា ចំពោះ​ភាពជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ខាងលើ ផងដែរ​។​

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ពិភាក្សា​អំពី​កាលបរិច្ឆេទ​សមស្រប និង​ការត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​មកកាន់​កម្ពុជា និង​បាន​ឯកភាពគ្នា​រៀបចំ​ព្រឹត្តិការណ៍​មួយចំនួន​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស ទាំងពីរ​ក្នុងឆ្នាំនេះ​។

​ភាគី​ទាំងពីរ​ក៏បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​ចាំបាច់​ក្នុងការ​ធ្វើឱ្យ​កាន់ តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេភាគី តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ជា​ទៀងទាត់ និង​ការបញ្ចប់​ឱ្យ​ឆាប់​នូវ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​ទេសចរណ៍​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​អំពី​ដំណើរ​ការដែល​ត្រូវអនុវត្ត​ជា​បន្តបន្ទាប់ សម្រាប់​ការចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត ក៏ដូចជា​ការត្រៀម​រៀបចំ​ជា​ចាំបាច់​សម្រាប់ ការ​ក្លាយជា​សមាជិក​អាស៊ាន​៕​សរន​

Post navigation