Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីក្រសួង​អប់រំ​ចូលរួម​បើក​ហឹប​វិញ្ញាសា​នៃ​ការប្រឡង​បាក់​ឌុប​ថ្ងៃ​ដំបូង​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​

Views: 8

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២​នេះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​បាក់​ឌុប​បានចាប់ផ្តើម​ហើយ ដោយ​ក្នុងនេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចូលរួម​បើក​ហឹប​វិញ្ញាសា​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នង​រាជធានី​ភ្នំពេញ​។​


​នៅក្នុង​ការចាប់ផ្តើម​កា​រ​ប្រឡង​ថ្ងៃ​ដំបូង នា​ព្រឹក​នេះដែរ​ក្រៅពី លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា នៅតាម​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក៏​គេ​ឃើញ មានការ​ចូលរួម​ត្រួតពិនិត្យ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ចូលរួម ដើម្បី​ពិនិត្យ​ភាព​បិទ​ជិត មាន​បិទ​ស្កុ​ត និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសា នៅ​ចំពោះមុខ​បេក្ខជន​ផងដែរ​។

ក្នុង​ទិដ្ឋភាព​ទូទៅ​នៅ​ខាង​ក្រៅរបង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​វិញ​ក៏ដូចជា​មណ្ឌល​ប្រឡង​ដទៃទៀត​ក្នុង​រាជធានី​ភ្នំពេញ​គេ​ឃើញ​មានការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​និង​កិច្ចការពារ​សុវត្ថិភាព​ក៏ត្រូវ​បាន​រឹតបន្តឹង​ផងដែរ​។​បេក្ខជន​គ្រប់គ្នា​បានមក​កាន់​មណ្ឌល​ប្រឡង​តាំងតែ​ពី​ព្រឹក​ព្រលឹម​ជាមួយ​ការត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ចូលរួម​ប្រឡង​ដ៏​សំខាន់​នៃ​ជីវិត​របស់​ពួកគេ​។​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់ថា​៖​វិញ្ញាសា​ទាំងអស់​ត្រូវបាន​ជ្រើសរើស តាក់តែង រៀបចំ និង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ វិញ្ញាសា​ប្រឡង​ត្រូវ​បានកំណត់​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ទម្រង់​វិញ្ញាសា ត្រូវបាន​រៀបចំ​ជា​ពីរ គឺ​ទម្រង់​វិញ្ញាសា​ចម្លង​ដាក់​លើ​ក្តារខៀន និង​ទម្រង់​វិញ្ញាសា​ដា សន្លឹក​ក្រដាស​ចែកជូន​បេក្ខជន​។​

​គួរបញ្ជាក់​ថា​នា​ថ្ងៃនេះ បើ​យោង​តា​មា​រាង​ប្រព្រឹត្តិ​ទៅ​នៃ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ផ្នែក​ថ្នាក់​វិទ្យាសាស្ត្រ​និង វិទ្យាសាស្ត្រ​សង្គម​របស់ ក្រសួង​អប់រំ​បានឱ្យដឹងថា​៖​ថ្នាក់​វិទ្យាសាស្ត្រ​ដែល​នឹងត្រូវ​ប្រឡង​នៅ​ថ្ងៃ ទី​០៥ ខែ ធ្នូ ឆ្នាំ ២០២២ មានដូចជា​៖

ពេលព្រឹក ៖
– ម៉ោង ០៧ : ៣០ ដល់​ម៉ោង​០៨ : ៣០ ប្រវត្តិវិទ្យា (៦០​នាទី​)
– ម៉ោង ០៩ :០០ ដល់​ម៉ោង ១០: ៣០ ជីវវិទ្យា (៩០​នាទី​)

​ពេល​រសៀល ៖
– ម៉ោង ១៤ :០០ ដល់​ម៉ោង ១៥ :៣០ គីមីវិទ្យា (៩០​នាទី​)
– ម៉ោង ១៦ : ០០ ដល់​ម៉ោង ១៧ : ០០ ភាសាបរទេស (៦០​នាទី​)

*​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៖

​ថ្ងៃ​ចន្ទ ទី​០៥ ខែធ្នូ ឆ្នាំ​២០២២

​ពេលព្រឹក ៖
– ម៉ោង ០៧ : ៣០ ដល់​ម៉ោង​០៨ ៣០ ផែនដី និង បរិស្ថានវិទ្យា (៦០​នាទី​)
– ម៉ោង ០៩ : ០០ ដល់​ម៉ោង ១០ : ៣០ ប្រវត្តិវិទ្យា (៩០​នាទី​)

​ពេល​រសៀល ៖
– ម៉ោង ១៤ : ០០ ដល់​ម៉ោង ១៥ : ៣០ ភូមិវិទ្យា (៩០​នាទី​)
– ម៉ោង ១៦ : ០០ ដល់​ម៉ោង ១៧ :០០ ភាសារ​បរទេស (៦០​នាទី​)៕/R


Post navigation