Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីក្រសួងធនធានទឹក អនុញ្ញាតឱ្យនាយកថ្មី តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួប

Views: 14

ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែតុលា បានអនុញ្ញាតឲ្យលោកស្រី Jyotsana Varma នាយកថ្មីស្ថានតំណាងធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវិស័យធនធានទឹក ក្រោមកម្មវិធីវិនិយោគ និងជំនួយបច្ចេកទេសរបស់ ADB ។

នៅក្នុងជំនួបនេះ លោកស្រី Jyotsana Varma បានធ្វើរបាយការណ៍​អំពីវឌ្ឍនភាព លើ កិច្ចសហប្រតិបត្តិការ រវាង ADB និងក្រសួងធនធានទឹក និងឧតុនិយម រួមមានដូចជា គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម (IAIP), គម្រោងគ្រប់គ្រងវិស័យធនធានទឹក ដោយវិធានការចម្រុះ (IWRM) ដែលអនុវត្តក្នុងខេត្តតាកែវ , បាត់ដំបង , កំពង់ធំ , កំពត , កំពង់ចាម , បន្ទាយមានជ័យ , ពោធិសាត់ , ឧត្តរមានជ័យ , កំពង់ឆ្នាំង , កំពង់ស្ពឺ និង ខេត្តកណ្តាល ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ក៏បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលបានបង្ក លក្ខណៈងាយស្រួលដល់គណៈប្រតិភូ (CPM) របស់ ADBដើម្បីកសាងនូវយុទ្ធសាស្រ្ត (CPS) សម្រាប់វិស័យធនធានទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ ដោយវាយតម្លៃខ្ពស់ ចំពោះការជួយគាំទ្ររបស់ ADB នាពេលកន្លងមក ក៏ដូចជា ក្នុងពេលបច្ចុប្បន្ន ក្នុងការធ្វើទំនើបកម្ម លើប្រព័ន្ធធារាសាស្រ្ត សំដៅដល់ការគ្រប់គ្រង និងប្រើប្រាស់ទឹក ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព៕ V / N

Post navigation