Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីកសិកម្មអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី

Views: 9

ដោយ: ជា សីហ:/ភ្នំពេញ: នៅថ្ងៃច័ន្ទទី២៦ ខែកញ្ញា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីកសិកម្មនៃសាធារណៈរដ្ឋឥណ្ឌូនេសុី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម G20 នៅទីក្រុង បាលី ប្រទេសឥណ្ឌូនេសុីចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងកសិកម្មបានអោយដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម G20 នេះនឹងសង្កត់ធ្ងន់លើប្រធានបទ៣សំខាន់ៗដូចជា៖ ១- ការបង្កើតនូវយន្តការដើម្បីអោយមាននិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្មពិភពលោក ២- ជុំរុញនូវតម្លាភាពក្នុងការធ្វើពាណិជ្ជកម្មកសិកម្មដើម្បីធានាសន្តិសុខស្បៀងអាហារ និងកសិកម្មពិភពលោក ៣- ជុំរុញការស្រាវជ្រាវនវានុវត្តន៍សហគ្រិនកសិកម្ម និងឌីជិថល់កសិកម្ម (Digital Agriculture) ដើម្បីធានាដល់ការចូលរួមរបស់ប្រជាកសិកនៅតាមជនបទ៕

Post navigation