Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាល​រាជធានី ប្រកាស​ពី​កា​បញ្ចៀស​ចរាចរណ៍ យានយន្ត​គ្រប់​ប្រភេទ និង​អុជ​កាំជ្រួច នៅ​ថ្ងៃទី​៣០ វិច្ឆិកា ស្អែក​នេះ​

Views: 11

​ដោយៈ រ៉ា​ម៉ន​-​ទេព មង្គល / ភ្នំពេញៈ រដ្ឋបាល​រាជធានី ប្រកាស​ពី​កា​បញ្ចៀស​ចរាចរណ៍ យានយន្ត​គ្រប់​ប្រភេទ ជា​បណ្ដោះអាសន្ន ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ស្អែក​នេះ ។​

​ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​រំលឹកថា នឹង​អុជ​កាំជ្រួច ជាច្រើន​គ្រាប់ ដើម្បី​អបអរសាទរ ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នេះដែរ ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ ការអុជ​កាំជ្រួច​នេះ នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង ៧ យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយមាន​ការសហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡា​ជាតិ​៕/V​

Post navigation