Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្ត ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ចំនួន ៤ ស្រុក ក្រុង និង​ត្រៀម ទីទួល​សុវត្ថិភាព រួចជាស្រេច

Views: 4

ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត នៅ​ថ្ងៃ​ចុង​ស​ប្ភា​ហ៍ ខែតុលា​នេះ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​ជន់​លិច​បង្ករ​ឱ្យមាន​ផលប៉ះពាល់ ដល់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផលដំណាំ​ផ្សេងៗ និង​លិចលង់​ខូចខាត​ដំណាំ​ស្រូវ ស្រុក​សណ្តាន់ ស្រុក​ប្រាសាទ​សំបូរ ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​សណ្តាន់ ស្រុក​ប្រាសាទ​សំបូរ ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន លោក ងួន រតនៈ បាន​ថ្លែង​នូវ​ការសោកស្តាយ ចំពោះ​ការខូចខាត​ផលដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែល​បាន​បង្ករ​ការលំបាក ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​

​លោក ងួន រតនៈ ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​ថែរក្សា​សុខភាព និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ កូនចៅ​តូចៗ ខ្លាច​លង់ទឹក​ដោយ​ប្រការ​ផ្សេងៗ ដែល អាច​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត និង​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី ត្រូវ​អញ្ជើញ​បងប្អូន ប្រជាពលរដ្ឋ ដែល​លិចលង់​ផ្ទះសម្បែង មកកាន់​ទីទួល​មាន​សុវត្ថិភាព បណ្តោះអាសន្ន សិន ទម្រាំ​ទឹក​ស្រក ចាំ​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ និង​ត្រូវ​ចាត់ចែង កងកម្លាំង ការពារ សន្តិសុខ សុវត្ថិភាព ជូន​ពួកគាត់​ឲ្យ​បានល្អ​។​

​ក្នុងនោះដែរ អភិបាលខេត្ត​កំពង់ធំ បាន​សង្កត់ធ្ងន់ថាៈ សូមឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម ត្រូវ​ត្រៀម​ផែនការ ៤ ចំណុច​សំខាន់ៗ​គឺ ទី​១. ត្រូវ​ត្រៀម​ទូក​ជួយសង្គ្រោះ និង​ទូក សំរាប់​ប្រចាំ​ការពិនិត្យ​មូលដ្ឋាន​ណា តើ​មាន​មនុស្ស ឬ​គ្មាន​មនុស្ស​ឱ្យ​ម៉ត់ចត់ ។ ទី​២. ត្រូវ​ត្រៀម​រក​ទីតាំង​ទីទួល​សុវត្ថិភាព ឱ្យ​ល្អ និង​សំអាត​អនាម័យ​ឱ្យ​ត្រឹមត្រូវ ជៀសវាង​មាន​សត្វ​អ​សិ​រពឹស​ខាំ​ចឹក​ប្រជាពលរដ្ឋ ។ ទី​៣. មិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​គ្រប់រូប ហែល​ទឹក រកត្រី នៅ​ចំណុច​ទឹក​ហូរ​ខ្លាំង​ជាដាច់ខាត ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។ ទី​៤. ពលរដ្ឋ​ដែល​ជម្លៀស មកកាន់​ទីទួល​សុវត្ថិភាព ត្រូវឱ្យ​ផ្នែក​សុខាភិបាល​ប្រចាំការ គ្រប់ពេលវេលា​៕/V​

Post navigation