Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​-​ខេត្ត​ស្រះកែវ អញ្ជើញ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួមគ្នា

Views: 3

ដោយៈ ភ្នំ​ស្វាយ / ស្រះកែវ ថៃៈ គណៈប្រតិភូ​កម្ពុជា ថៃ បាន​អញ្ជើញ​រួមគ្នា ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា​នៅ​ផ្សារ​ទំនើប​ឥណ្ឌូចិន (IndoChina supermarket) ស្ថិតនៅក្នុង​ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទល់មុខ​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ប្រតិភូ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក នេ​ត សេរី អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ ។ ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ​លោក ប៉ៈ​រិ​នប​ញ្ញា ពោធិ​សាត អភិបាលខេត្ត​ស្រះកែវ លោក​ធី​រ៉ា​ក់​ឆៃ លីម​ប្រា​សីត​ស័ក្តិ អភិបាលរង​ខេត្ត លោក ឆាក់​ណា​ធីប ឌុ​ក​ប៉ា​ក់នី អភិបាលស្រុក អារញ្ញ​ប្រ​ថេត និង​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ពាក់ព័ន្ធ បាន​អញ្ជើញ​ទទួល គណៈប្រតិភូ​កម្ពុជា​។​

​ភាគី​ទាំងពីរ បាន​អះអាងថាៈ បំណង​នៃ​ពិធី​ធំ​បង្អស់​ទី​២ ខាង​វប្បធម៌ ពុទ្ធសាសនា រួមគ្នា​នេះ ក៏​ដើម្បី​រឹតចំណង​មេត្រីភាព កិច្ចសហប្រតិបត្តិការ លើកស្ទួយ​ទេសចរណ៍ វប្បធម៌ សាសនា ក៏ដូចជា​ការឆ្លងកាត់​ព្រំដែន រវាង​ខេត្ត​ទាំងពីរ ក៏ដូចជា ប្រទេស​ទាំងពីរ ថៃ​-​កម្ពុជា​។​

​សម​ភាគី​ទាំងពីរ បាន​ថ្លែង​សុន្ទរកថា ដោយ​កត់សម្គាល់​ពី​លទ្ធផល​ជោគជ័យ នៃ​ការអនុវត្ត​គោលនយោបាយ នៃ​រាជរដ្ឋាភិបាល និង​រដ្ឋបាលខេត្ត រៀងៗ​ខ្លួន លើ​វិស័យ​នានា ប្រកបដោយ​ផ្លែផ្កា នៃ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​របស់​ខេត្ត ចំណង​មេត្រីភាព​ទាំងពីរ ពីមុនមក និង​ជាពិសេស ក្នុង​រយៈពេល​ចុងក្រោយ ក្នុងអំឡុង​វិបត្តិ​សាកល​នៃ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ និង​ការខិតខំ​ស្តារ​ជីវភាព របស់​ប្រជាជន និង​សេដ្ឋកិច្ច​ខេត្ត ក៏ដូចជា ប្រទេសជាតិ​ទាំងពីរ ឡើងវិញ ៕/V​

Post navigation