Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខេត្តបាត់ដំបង ត្រៀមបង្កើតស្តូបវិមានឯករាជ្យ ដើម្បីសោភ័ណភាព និងវិស័យទេសចរណ៍

Views: 4

ដោយៈ ភ្នំខៀវ / បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបង ត្រៀមបង្កើតស្តូបវិមានឯករាជ្យ កណ្តាលក្រុង ឆាប់ៗនេះ ដើម្បីលើកកម្ពស់ សោភ័ណភាពទីប្រជុំជន និងវិស័យទេស ចរណ៍ ដែលជាការទាក់ទាញឲ្យភ្ញៀវ ចូលទស្សនា កើនឡើងថែមទៀត។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ កាលពីថ្មីៗនេះ ថាៈ ចំពោះមុខ ឆាប់ៗនេះ រដ្ឋបាលខេត្តបាត់ដំបង ត្រៀមសាងសង់ស្តូបវិមានឯករាជ្យ និងសួនច្បារ សាធារណៈ ប្រយោជន៍ជាការឆ្លើយតប ជាទីកន្លែងលំហែកម្សាន្តកាយ ឬហាត់ប្រាណ ម៉្យាងទៀត ក៏បានរំដោះទីកន្លែងលក់ដូរ ដែលមិនរៀបរយមួយចំនួន នៅតាមបណ្ដោយដង ស្ទឹងសង្កែ ក្នុងទីប្រជុំជន ក្រុងបាត់ដំបង ផងដែរ។

លោក អភិបាលខេត្តបាត់ដំបង បានបន្តថាៈ គម្រោងអភិវឌ្ឍន៍ ស្តូបវិមានឯករាជ្យ អមជាមួយ សួនច្បារក្នុងមូលដ្ឋាន ទីប្រជុំជនក្រុងនេះ មានទីតាំងឋិតនៅ ចំណុចសួននាគបាញ់ទឹក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងគម្រោងរៀបចំផ្សាររាត្រី ក្បែរគ្នាមួយទៀត ឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរក្នុង និងក្រៅប្រទេស ដែលក្រុងបាត់ដំបង គ្រោងប្រែក្លាយទៅជាទីក្រុងវៃឆ្លាត “SMART-CITY” នៅពេលអនាគត ថែមទៀត។

ទន្ទឹមគ្នានឹងគម្រោងខាងលើ រដ្ឋបាលខេត្តបាត់ដំបង ក៏កំពុងបន្តរៀបចំជួសជុល កែលម្អអគារ រួមទាំងសាងសង់ផ្លូវសំខាន់ៗ ឡើងវិញជាច្រើនទៀតដែរ ដោយកំណត់ឱ្យប្រជាពលរដ្ឋ ដែលរស់នៅតំបន់អភិរក្ស ក្នុងក្រុងទាំងអស់ ចូលរួមរុះរេីស្លាកយីហោផ្សព្វផ្សាយ សំយ៉ាបផ្ទះ ផ្សេងៗ ក្នុងគោលបំណង ត្រៀមទទួលយកគំរូប្លង់រួមមួយ ដែលមានការគាំទ្រ យ៉ាងពេញទំហឹង ពីថ្នាក់ដឹកនាំ និងពីសំណាក់បងប្អូន ប្រជាពលរដ្ឋទូទៅ ក៏ដូចជាពលរដ្ឋ ដែលរស់នៅតំបន់អភិរក្សនេះ ផងដែរ៕/V

Post navigation