Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាលខណ្ឌ​ទួលគោក​ត្រួតវឌ្ឍនភាព​នៃ​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​​

Views: 12

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ នៅ​ថ្ងៃទី​៣ ខែតុលាលោក ជា ពិសី អភិបាលខណ្ឌ​ទួលគោកបា​ដឹកនាំ កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោកដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងារ។

កិច្ចប្រជុំផ្ដោតលើ​របៀបវារៈ​មួយចំនួន។ក្នុងនោះ ១- វឌ្ឍនភាព​នៃ​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​។២- ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ​បរិស្ថាន ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​មហាសន្និបាត​កាយ​រិ​ទ្ធ​ជាតិ​កម្ពុជា និង​ការពារ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

គួរ​បញ្ជាក់ថា​​កន្លងមកនេះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌទួលគោក​បាន​ចុះ​អនុវត្ត​ការងារ​នៅ​សង្កាត់​ទាំង​១០។ក្នុងនោះ ១-​ឆែកឆេរ និង​បង្ក្រាប​ទីតាំង​ទទួល​បញ្ចាំ​គ្រប់​ប្រភេទ ៖ សរុប​ចំនួន ៣​ទីតាំង (​ឃ្លាំង ២​ទីតាំង ទទួល​បញ្ចាំ ១​ទីតាំង​) នៅ​សង្កាត់​ទឹកល្អក​ទី​៣ ឃាត់ខ្លួន ១​នាក់ ក្នុងនោះ​ដកហូត (​ទ្រព្យ​បញ្ចាំ​មិន​ប្រក្រតី​) សរុប​ម៉ូតូ​ចំនួន ១៤០​គ្រឿង​, បញ្ជូនទៅ​រក្សាទុក​នៅ​ឃ្លាំង​ក្រុមហ៊ុន OCIC ជ្រោយចង្វារ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​២-​សង្កាត់​ទាំង​១០ បានចេញ​ល្បាត​ទីតាំង​ល្បែងស៊ីសង សរុប​ចំនួន ១១៥​ទីតាំង ដែល​បញ្ឈប់​សកម្មភាព​ជា​ស្ថាពរ​៕​សរន / N

Post navigation