Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋសភា កំពុងបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ នៅព្រឹកនេះ

Views: 8

ដោយៈ សុផល / ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៣ រូប ។

                                                                           សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

របៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ មានចំនួន ៥ គឺៈ

១- ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។

២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។

៣- ការសម្រេចអំពីសុពលភាព នៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប គឺលោក ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលរតនគិរី ជំនួសលោក ប៊ូ ឡាំ ដែលបានទទួលមរណភាព
និងលោក នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួសលោក ជៀប ស៊ីវន ដែលបានទទួលមរណភាព។

៤- ការបោះឆ្នោតជ្រើសតាំង លោក ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា
និងលោកស្រី ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

មុននឹងចាប់ផ្តើមសម័យប្រជុំរដ្ឋសភា តាមរបៀបវារៈ អង្គសភា បានអនុម័តយល់ព្រមលើសមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ចំនួន ៣រូប ដែលមានរាយនាមដូចតទៅ៖ ១- លោក ពេជ្រ ជីវ័ន អាយុ ៦៩ឆ្នាំ ២- លោក សៀង ស៊ុតថង អាយុ ៧០ឆ្នាំ ៣- លោក ស៊ូ ភិរិន្ទ អាយុ ៧០ឆ្នាំ ៕ V / N

Post navigation