Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រុស្ស៊ី​ព្រមាន​ថា អ៊ុយ​ក្រែន​ទាំងមូល​នឹង​ឆេះ​ហើយ​អាវុធ​ប្រភេទ​ណា​ក៏​អាច​យកមកប្រើ​អាស្រ័យ​លើ​លក្ខណៈ​នៃ​ការ​គំរាម​មកលើ​រុស្ស៊ី​

Views: 7

​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី​លោក ឌី​មី​ទ្រី ម៉េដ​វ៉េ​ដេ​វ​(Dmitry Medvedev)​កាលពី​ថ្ងៃ​សៅរ៍​បាន​ព្រមាន​ថា «​អ៊ុយ​ក្រែន​ទាំងមូល​នឹង​ឆេះ​ដោយសារតែ​ការ​​សន្យា​ផ្តល់​គ្រឿង​សព្វាវុធ​កាន់តែ​ទំនើបៗ​ឡើង​ពី​លោកខាងលិច​ដល់​កងកម្លាំង​អ៊ុ​យក្រែន​»​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អាម៉េរិក​ប្រកាស​ផ្តល់​ជំនួយ​មួយកញ្ចប់​ធំ​តំលៃ​២,២​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែន​រួម​មានគ្រាប់​រ៉ុក្កែ​តដែល​បង្កើន​ចម្ងា​យ​វាយប្រហារ​ពីរដង​លើ​គ្រាប់​រ៉ុក្កែត​ដែល​ខ្លួន​បានផ្តល់​​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​កាលពីមុន​។​

​គ្រាប់បែក​GLSDB​ដែល​អាម៉េរិក​សន្យា​ជួយ​នឹង​អនុញ្ញាត​យោធា​អ៊ុយ​ក្រែន​វាយប្រហារ​គោលដៅ​នានា​ចម្ងាយ​ពី​រដង​ឆ្ងាយ​ជា​គ្រាប់​រ៉ុក្កែត​ហាយ​ម៉ាស​(Himars)​ដែល​កងកម្លាំង​អ៊ុយ​ក្រែន​កំពុងប្រើ​។​បញ្ហា​នៅ​​ត្រង់​ថា តាមរយៈ​គ្រាប់បែក​នេះ​អ៊ុយ​ក្រែន​អាច​វាយប្រហា​រចូល​ជ្រៅ​ក្នុង​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​ដូចជា​តំបន់​គ្រី​ម៉េ​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​និយម​វិមាន​ក្រឹម​ឡាំង​RBC លោក​ម៉េដ​វ៉េ​ដេ​វ បាន​និយាយថា ការវាយប្រហារ​បន្ថែម​ណា​មួយ​នឹង​បង្ខំ​អោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ឆ្លើយតប​។​

​នៅពេល​និយាយ​អំពី​លទ្ធភាព​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ អតីត​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បាន​និយាយថា «​គ្មាន​ការចរចា​ទេ​ក្នុងករណីនេះ មានតែ​ការវាយប្រហារ​សងសឹក​។​អ៊ុយ​ក្រែន​នៅក្រោម​ការគ្រប់គ្រង​​របស់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ទាំងមូល​នឹង​ឆេះ​»​។​

«​ចម្លើយ​តប​របស់​យើង​អាច​ជា​អ្វីមួយ​។​ប្រធានាធិបតី​រុស្ស៊ី​បានបញ្ជាក់​ច្បាស់​រួចមកហើយ​។​យើង​មិន​កំហិត​ព្រំដែន​ខ្លួនឯង​ទេ​ហើយ​វា​អាស្រ័យ​លើ​លក្ខណៈ​នៃ​ការ​គំរាម​។​យើង​ត្រៀម​ប្រើ​គ្រប់​សព្វាវុធ​ទាំង​​អស់​»​។​

​ការព្រមាន​ដ៏​ព្រឺព្រួច​នេះ​កើតឡើង​មួយ​ថ្ងៃ​គត់​ក្រោយ​មាន​ការ​វាយប្រហារ​លើ​ឃ្លាំង​ប្រេង​និង​រោងចក្រ​នៅក្នុង​ទឹកដី​រុស្ស៊ី​នៅគ្រីម៉េ​ដែល​រុស្ស៊ី​ចោទប្រកាន់ថា ជា​ស្នាដៃ​អ៊ុ​យក្រែន​៕

​ម៉េដ​វ៉េ​ដេ​វ ព្រមាន​ប្រើ​គ្រប់​សព្វាវុធ អាស្រ័យ​លើ​លក្ខណៈ​នៃ​ការ​គំរាម​លើ​រុស្ស៊ី​

Post navigation