Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រុស្ស៊ី​និង​លោកខាងលិច​ចោទប្រកាន់​គ្នា​ថា បង្ក​អោយ​មាន​វិបត្តិ​ធញ្ញជាតិ​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖ វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ឧសភា​បាន​និយាយថា គឺ​លោក​ខាងលិច​ខ្លួនឯង​ត្រូវ​ស្តីបន្ទោស​ចំពោះ​វិបត្តិ​ស្បៀង ដោយសារ​តែ​បញ្ហា​មិន​អាច​នាំ​​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​នទៅ​កាន់​ទីផ្សារ​ពិភពលោក ។​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូក៏​ទាមទារ​អោយ​អាម៉េរិ​កនិង​សម្ពន្ធមិត្ត​លុបចោល​ទណ្ឌកម្ម​ខុសច្បាប់​លើ​ខ្លួន​។​

​សូមបញ្ជាក់​ថា ក្រៅពី​ស្លាប់​មនុស្ស​និង​បំផ្លាញ​ទីក្រុង​ទីប្រជុំជន​នៅ​អ៊ុ​យក្រែន សង្គ្រាម​និង​ការប៉ុនប៉ង​របស់លោក​ខាងលិច​ដើម្បី​ដាក់​អោយ​រុស្ស៊ី​នៅ​ឯកោ​បាន​រុញ​ថ្លៃ​គ្រាប់​ធញ្ញជាតិ ប្រេង ជីរ​គីមី​និង​ថា​ម​​ពល​កើនឡើង ដោយ​ប៉ះពាល់​កំណើន​ពិភពលោក​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា វិបត្តិ​ស្បៀង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ហើយ​ខ្លួន​កំពុង​សម្របសម្រួល​អោយ​មាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុ​យក្រែន តែ​ពួក​មេដឹកនាំ​ពិភព​​លោក​បន្ទោស​រុស្ស៊ី​ថា កំពុង​ចាប់​ពិភពលោក​ធ្វើ​ជា​ចំណាប់ខ្មាំង ដោយ​រាំងខ្ទប់​បណ្តា​កំពង់ផែ​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​ការចោទប្រកាន់​នេះ និង​ថា​លោក​ខាងលិច​ទេ​ដែល​ត្រូវ​ស្តីបន្ទោស​ចំពោះ​ស្ថានការណ៍​នេះ​ដោយ​«​ពួកគេ​ត្រូវ​លុបចោល​ការសំរេចចិត្ត​ខុស​ច្បាប់​ក្នុង​ការរារាំង​នាវា​​ជំនួញ​សំរាប់​នាំចេញ​គ្រាប់​ធញ្ញជាតិ និង​ទំនិញ​ដទៃទៀត​…»​។​

​ទណ្ឌកម្ម​ក៏​ធ្វើអោយ​ក្រុមហ៊ុននាំចេញ​រុស្ស៊ី​ពិបាករ​កនា​វា​ជំនួញ​ដើម្បី​ដឹក​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក ហើយ​យោធា​រុស្ស៊ី ដែល​មើលថែ​កង​នាវា​នៅ​សមុទ្រ​ខ្មៅ​បាន​បិទ​ខ្ទប់​ការដឹកជញ្ជូន​ពាណិជ្ជ​​កម្ម​នៅតាម​បណ្តា​កំពង់ផែ​អ៊ុ​យក្រែន ដែល​ប៉ះពាល់​ការផ្គត់ផ្គង់​ស្បៀង​ពិភពលោក​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​និង​អ៊ុយ​ក្រែន​តំណាងអោយ​ជិត​មួយ​ភាគ​បី​នៃ​ការផ្គត់ផ្គង់​ស្រូវ​សាឡី​លើ​ពិភពលោក ។​

​អ៊ុយ​ក្រែនក៏​ជា​អ្នក​នាំ​ចេញដ៏​ធំ​ខាង ពោត ស្រូវ​បា​ឡេ ប្រេង​គ្រាប់​ផ្កា​ឈូ​ត​រ័ត្ន និង​ប្រេង​ផលិត​ពី​គ្រាប់​ផ្កា​រ៉េ​ប​ស៊ីដ​(rapeseed)​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួងការពារជាតិ​រុស្ស៊ី​បាន​សន្យាថា នឹង​បើកផ្លូវ​សុវត្ថិភាព​មួយ​ដើម្បីអោយ​នាវា​បរទេស​ចាកចេញ​ពី​បណ្តា​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ​។​ច្រក​សមុទ្រ​ដាច់ដោយឡែក​មួយ​ក៏​នឹង​បង្កើតឡើង​​ដើម្បី​អោយ​នាវា​ចាកចេញ​ពី​ទីក្រុង​កំពង់ផែ​ម៉ា​រី​វ​ប៉ូល​ទៅកាន់​សមុទ្រ​ខ្មៅ​។​

​មុននេះ យោធា​រុស្ស៊ី​បាន​និយាយថា កំពង់ផែ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​បាន​ដំណើរការ​ឡើងវិញ​ក្រោយ​ស្ថិតក្រោម​ការឡោមព័ទ្ធ​និង​បាញ់​ផ្លោង​អស់បី​ខែ​និង​ការ​បោសសម្អាត​គ្រាប់មីន​៕

Post navigation