Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រ៉ូ​ណាល់ដូ​ជិត​ផ្ទេរ​ទៅ​ក្លិប​មួយ​របស់​អា​រ៉ាប៊ីសាអូឌីត ជាមួយ​កុងត្រា​ជិត ២១០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ ត្រូវបាន​រាយការណ៍​ថា​កាន់តែ​ខិត​ជិត​ទៅ​នឹង​ការផ្ទេរ​ដ៏​មានតម្លៃ​ទៅកាន់​ក្លិប Al Nassr របស់​អា​រ៉ាប៊ីសាអូឌីត បន្ទាប់ពី​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​លើ​កិច្ចសន្យា​តម្លៃ ១៧៣ លាន​ផោន (​ជិត​២១០​លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ​ជាមួយ​ក្លិប​។​

​បន្ទាប់​ពី​កិច្ចសន្យា​របស់​គាត់​ត្រូវបាន​បញ្ចប់​នៅ​ក្លិប Manchester United កាលពីដើម​ខែ​នេះ វា​ហាក់ដូចជា​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​មាន​ចំណាប់អារម្មណ៍​ចង់​ផ្លាស់​ទៅ​ក្លិប Champions League ។ រ៉ូ​ណាល់ដូ​ថែមទាំង​បាន​សារភាព​នៅ​ក្នុង​បទសម្ភាសន៍​របស់​គាត់​ជាមួយ​លោក ភៀ​ស ម័​រហ្គែ​ន (Piers Morgan) ថា គាត់​បាន​បដិសេធ​សំណើ​ដើម្បី​ចូលរួម​ជាមួយ​ក្លិប​អា​រ៉ាប៊ីសាអូឌីតនៅ​រដូវ​ក្តៅ ប៉ុន្តែ​ឥឡូវនេះ​គាត់​ចង់​ផ្លាស់​ទៅ​មជ្ឈិមបូព៌ា​ហើយ​។​

​ដូច្នេះ​តើ​ក្លិប Al Nassr ជា​នរណា​?

​ក្លិប​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៥៥ ហើយ​បាន​ក្លាយជា​ក្លិប​ជោគជ័យ​បំផុត​មួយ​នៅក្នុង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ចាប់តាំង​ពី​ពេលនោះ​មក​។​

​ពួកគេ​បាន​ឈ្នះ​ជើងឯក​លី​ក​ចំនួន ៩ ដង ដោយ​ជ័យជម្នះ​ចុងក្រោយ​បំផុត​របស់​ពួកគេ​បាន​កើតឡើង​ក្នុង​រដូវ​កាល ២០១៨-១៩​។​

​ក្លិប​បាន​ជួប​ការលំបាក​ក្នុង​ការលេង​ឱ្យ​លេចធ្លោ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​ពួកគេ​ពិតជា​បាន​ចូលរួម​ប្រកួត Club World Cup ក្នុង​រដូវ​កាល ១៩៩៩-២០០០​។​

​នៅ​ឆ្នាំ​នោះ ពួកគេ​បាន​លេង​ជាមួយ​ក្រុម Real Madrid ក្នុង​ពូ​ល​របស់​ពួកគេ ដោយ​ចាញ់ ៣-១ ក្នុងនោះ​កីឡាករ នី​កូឡាស អា​នែ​ល​កា (Nicolas Anelka) និង រ៉ា​អ៊ូ​ល ស្ថិតក្នុង​ចំណោម​អ្នក​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​។​

​ពួកគេ​បាន​បន្ត​យកឈ្នះ​លើ​ក្រុម Raja Casablanca ក្នុង​លទ្ធផល ៤-៣ ប៉ុន្តែ​បាន​ចាញ់​ក្រុមប្រេ​ស៊ីល Corinthians ២-០ ខណៈ​ពួកគេ​ខកខាន​មិន​បាន​ទៅលេង​ក្នុង​វគ្គ​បន្ត​នៃ​ការប្រកួត​។​

​បច្ចុប្បន្ន​ក្លិប​យក្ស​អា​រ៉ាប៊ីសាអូឌីតនេះ​មានតា​រាល្បីៗ​ពី​អតីតកាល​មួយចំនួន​ផង​ដែរ គឺ​អ្នកចាំទី ដេវីដ អូ​ស្ពីណា (David Ospina) និង​ខ្សែបម្រើ​ប្រេ​ស៊ីល ល្វីស គូ​ស្តា​វ៉ូ (Luiz Gustavo) បូក​រួម​ទាំង​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន វីន​សិន អា​ប៊ូ​បា​កា (Vincent Aboubakar)៕

រ៉ូ​ណាល់ដូ​អាច​លេង​ជាមួយ​ខ្សែប្រ​យុទ្ធអា​ប៊ូ​បា​កា​នៅ​ក្លិប Al Nassr

Post navigation