Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រ៉ូ​ណាល់ដូ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ស៊ុត​បញ្ចូល​ទី​ក្នុងវើ​លខាប់​៥​លើក​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់ដូ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​វើល​ខាប់​ចំនួន​ប្រាំ​លើក ជាមួយនឹង​គ្រាប់​បាល់​មួយ​គ្រាប់​សម្រាប់​ព័រ​ទុយ​ហ្គាល់​ទល់នឹង​ហ្គា​ណា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ខ្សែប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៦៥​ជួយ​ឱ្យ​ព័រ​ទុយ​ហ្គាល់​នាំ​មុខមុន ១-០​។​

​ឥឡូវនេះ​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​នៅ​គ្រប់​ការប្រកួត​វើល​ខាប់​តាំងពីវើ​លខាប់​លើកដំបូង​របស់​គេ​ក្នុង​ឆ្នាំ ២០០៦ នៅពេល​ដែល​រ៉ូ​ណាល់ដូ​ស៊ុ​ត​ចូលបាល់​ប៉េណាល់​ទី​ទល់​នឹង​អ៊ីរ៉ង់​ក្នុង​វគ្គ​ចែក​ពូ​ល​។​

​រ៉ូ​ណាល់​ដូរក​បាន​មួយ​គ្រាប់​នៅ​វើល​ខា​ប់​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង មួយ​គ្រាប់​ទៀត​នៅ​ការប្រកួត​ឆ្នាំ ២០១៤ នៅ​ប្រេ​ស៊ីល និង បួន​គ្រាប់​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨​។​

​រ៉ូ​ណាល់​ដូ​បាន​បន្ត​កំណត់ត្រា​កីឡាករ​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​អន្តរជាតិ​ដល់​ទៅ ១១៨ គ្រាប់​។​

​ខ្សែប្រយុទ្ធ​ប្រេ​ស៊ីល នាង ម៉ា​តា (Marta) បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​វើល​ខាប់​នារី​ចំនួន ៥ លើក​៕

រ៉ូ​ណាល់ដូ​ឥឡូវ​ស៊ុត​ចូលរាល់​វើល​ខាប់​៥​លើកចុងក្រោយ​សម្រាប់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់

Post navigation