Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រូបភាព​ពី​ផ្កាយរណប​បង្ហាញ ផ្ទាំង​ទឹកកក​ទ្វីបអង់តាក់ទិក​បាក់រ​លំ​លឿន​ជាង​ការគិត​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ការវិភាគ​ពី​ផ្កាយរណប​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ ទី​១០ សីហា​ថា​ផ្ទាំង​ទឹកកក​នៅ​ឆ្នេរសមុទ្រ​ទ្វីបអង់តាក់ទិក​កំពុង​បាក់​រលំ​លឿន​ជាង​ធម្មតា​អាចបំពេញ​​បន្ថែម​ទឹកកក​ដែល​បាន​ដួលរលំ​ទៅទៀត ដែល​នេះ​គឺ​ហួស​ការប៉ាន់ប្រមាណ​ទ្វេដង​នៃ​ការបាត់បង់​ផ្ទាំង​ទឹកកក​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ក្នុង​រយៈពេល ២៥ ឆ្នាំ​កន្លងមកនេះ​។​

​ការ​សិក្សា​លើក​ដំបូង​មិន​ធ្លាប់​មាន​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មន្ទីរពិសោធន៍​ម៉ាស៊ីន​យន្តហោះ (JPL) របស់​ណា​សា​នៅ​ជិត​ទីក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​និង​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី Nature បាន​បង្កើន​ការព្រួយបារម្ភ​ថ្មី​អំពី​របៀប​ដែល​បម្រែបម្រួល​អាកាសធាតុ​កំពុង​ធ្វើ​ឱ្យ​ចុះខ្សោយ​ផ្ទាំង​ទឹកកក​អណ្តែត​ទឹក​របស់​ទ្វីបអង់តាក់ទិក​និង​បង្កើន​ល្បឿន​នៃ​ការកើនឡើង​កម្រិត​​ទឹកសមុទ្រ​សកល​។​

​ការរកឃើញ​សំខាន់​នៃ​ការសិក្សា​គឺថា ការបាត់បង់​សុទ្ធ​នៃ​ទឹកកក​អង់តាក់ទិក​ពី​បំណែក​ផ្ទាំង​ទឹកកក​តាម​ឆ្នេរសមុទ្រ “​ដែល​ដាច់​” ចូលទៅ​ក្នុង​មហាសមុទ្រ គឺ​ស្ទើរតែ​ស្មើ​នឹង​បរិមាណ​ទឹកកក​សុទ្ធ​ដែល​​អ្នកវិទ្យាសាស្ត្រ​បានដឹង​រួចហើយ​ថា​កំពុង​បាត់បង់​ដោយសារ​តែ​ភាព​ស្តើង​ទៅៗ ដែល​បណ្តាល​មកពី​ការ​រលាយ​ផ្ទាំង​ទឹកកក​ពី​ខាងក្រោម​ដោយសារ​សមុទ្រ​ក្តៅ​។​

​ការវិភាគ​បាន​សន្និដ្ឋានថា ភាព​ស្តើង​នៃ​ទឹកកក​និង​ការ​ដាច់​ផ្ទាំង​ទឹកកក​រួមបញ្ចូល​គ្នា​បាន​កាត់បន្ថយ​ទំហំ​ផ្ទាំង​ទឹកកក​នៅ​ទ្វីបអង់តាក់ទិក​ចំនួន ១២ ទ្រី​លាន​តោន​ចាប់តាំងពី​ឆ្នាំ ១៩៩៧ ដែល​កើនឡើង​ទ្វេ​ដង​ធៀប​នឹង​ការប៉ាន់ស្មាន​លើក​មុន​។​

​ការបាត់បង់​ទឹកកក​នៃ​ទ្វីប​នេះ​ពី​ការ​ដាច់​ផ្ទាំង​ទឹកកក​តែឯង​ក្នុង​កន្លះ​សត​វ​ស្សរ៍​មកនេះ គឺ​លាតសន្ធឹង​លើ​ផ្ទៃដី​ជិត ៣៧.០០០ គីឡូម៉ែត្រ​ការ៉េ ដែល​ជា​ផ្ទៃដី​ស្ទើរតែ​ស្មើ​ទំហំ​ប្រទេស​ស្វីស​នេះ​បើ​យោងតាម​​អ្នកវិទ្យាសាស្ត្រ​នៅ JPL​លោក ឆាដ ហ្គ្រី​ន (Chad Greene) ដែល​ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ​។​

​លោក​ហ្គ្រី​ន​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​របស់​ណា​សា​អំពី​ការរកឃើញ​នេះ​ថា “​ទ្វីបអង់តាក់ទិក​កំពុង​បាក់​បណ្តើរៗ​ហើយ​”​។​

“​ហើយ​នៅពេល​ដែល​ផ្ទាំង​ទឹកកក​បាក់​និង​ចុះខ្សោយ ផ្ទាំង​ទឹកកក​ដ៏​ធំ​របស់​ទ្វីប​នេះ​នឹង​មាន​ទំនោរ​បង្កើនល្បឿន​និង​បង្កើន​អត្រា​នៃ​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​ពិភពលោក​”​។​

​ផលវិបាក​អាចមាន​ទំហំធំធេង​។ លោក​បាន​និយាយថា ទ្វីប​អង់តាក់ទិក​កាន់កាប់​សក្តានុពល​កម្រិត​ទឹកសមុទ្រ ៨៨ ភាគរយ​នៃ​ទឹកកក​ទាំងអស់​របស់​ពិភពលោក​៕

​ភាព​ស្តើង​នៃ​ទឹកកក​និង​ការ​ដាច់​ផ្ទាំង​ទឹកកក​រួមបញ្ចូល​គ្នា​បាន​កាត់បន្ថយ​ទំហំ​ផ្ទាំង​ទឹកកក​នៅ​ទ្វីបអង់តាក់ទិក​ចំនួន ១២ ទ្រី​លាន​តោន​

Post navigation