Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រូបភាព​នៃ​គំនរ​សំរាម​កើតឡើង​ពាសវាល​ពាសកាល​បង្ហាញ​ពី​ការរស់នៅ​មិន​ថ្លៃថ្នូរ​

Views: 3

ដោយ​: បូកគោ​/​កំពត​: ថ្នាក់ដឹកនាំ​ខេត្តកំពត បាន​បញ្ជាក់ថា ការលុបបំបាត់​សំរាម​គ្រប់​ប្រភេទ​ទោះ​នៅទីណា​ក្តី​ត្រូវ​ផ្តើមចេញពី​មនុស្ស​ម្នាក់ៗ​ព្រោះ​បុគ្គល​ជា​អ្នក​បង្កើតឡើង​។ គំនរ​សំរាម​កើតមាន​កន្លែង​ណា ក្តី​អាម៉ាស់​នឹង​ដិតដាម​ជាប់​នៅ​ទីនោះ ពិសេស​បានបង្ហាញ​ពី​ការរស់នៅ​ប្រចាំថ្ងៃ​មិនមាន​ភាពថ្លៃថ្នូរ​តែម្តង​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ ក្នុងការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា នៅ​បរិវេណ​សួនច្បារ​រូបសំណាក​ព្រះ​អង្គឌួង​ក្រុង​កំពត​។​

​ថ្លែង​ក្នុង​ពិធី​ខាងលើ លោក​ខៀវ ឫទ្ធិ​ភ័​ណ្ឌ អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការថែរក្សា​អនាម័យ​បរិស្ថាន​។ ដោយឡែក រដ្ឋបាល​ខេត្តកំពត​បា​ន​ខិត​កសាង​ឆ្នេរ​កម្សាន្ត​ជាច្រើន​កន្លែង​ដើម្បី​ទាក់ទាញ​ទេសចរ​ជិត​ឆ្ងាយ​។ ក្នុងនោះ ការថែរក្សា​បាន​នូវ​បរិស្ថាន​អនាម័យ​ស្អាត​ជា​រឿង​ចាំបាច់​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរួម​ព្រោះ​បើ​មាន​កន្លែង​កម្សាន្ត​ល្អ តែ​បរិស្ថាន​អនាម័យ​កខ្វក់ ពោរពេញ​ដោយ​សំរាម​នោះ​នឹង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​បុគ្គ​ល សហគមន៍ ពិសេស​ជាតិ​សាសន៍​ទាំងមូល​តែម្តង​។

​លោក​អេង ប៉ូ​ឡូ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បានបញ្ជាក់​ថា ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា តែង​បាន​ធ្វើឡើង​រៀងរាល់ឆ្នាំ​ដើម្បី​ផ្សព្វផ្សាយ​អប់រំ បញ្ជ្រាប​ចំណេះដឹង​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​មានការ​យល់ដឹង និង​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​កាន់តែ​ស្រស់បំព្រង​៕​/R

Post navigation