Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រឿង ៥ យ៉ាងនេះ​ហើយ​ដែល​កូន​របស់​អ្នក​ត្រូវការ​បំផុត​នៅ​ពេល​យប់

រាជធានី​ភ្នំពេញ ៖ ក្មេង​ជំទង់ ជា​ធម្មតា​មាន​កាលវិភាគ​មមាញឹក​ជាមួយ​កិច្ចការ​ផ្ទះ និង​សកម្មភាព​បន្ទាប់​ពីសា​លា ។ ប៉ុន្តែ​ជាមួយនឹង​ការ​រៀបចំ​ផែនការ និង​ការ​រៀបចំ​បន្តិច​បន្ថែម​ទៀត​យើង​អាច​ជួយ​ពួក​គេ​ឱ្យ​ប្រើប្រាស់​ម៉ោង​ចុង​ក្រោយ​បាន​ល្អ មុន​ពេល​បិទ​ភ្លើង​ចូល​គេង ។ ការ​មាន​ទម្លាប់​ចូល​គេង​សម្រាប់​មនុស្ស​វ័យ​ជំទង់ គឺ​ចាំបាច់​ណាស់ ។ ខាងក្រោម​នេះ គឺជា​វិធី​ទាំង ៥ យ៉ាង​ដែល​យុវវ័យ​ត្រូវការ​បំផុត​នៅ​ពេល​យប់ ៖

Picture

១. ទម្លាប់​នៅ​តែ​សំខាន់ ៖ ទម្លាប់​ពេល​ចូល​គេង​សម្រាប់​មនុស្ស​វ័យ​ជំទង់​នៅ​តែ​មាន​សារៈសំខាន់ ព្រោះ​ការ​គេង​លក់​ស្រួល គឺជា​រឿង​ចាំបាច់​បំផុត ។ តាម​រយៈ​ការ​បង្កើត​បរិយាកាស​សម្រាកកាយ​មុន​ពេល​ចូល​គេង ពួក​គេ​នឹង​ចាប់ផ្តើម​ស្ងប់ស្ងាត់​ដោយ​ធម្មជាតិ ។ ចង​ចាំ​ទម្លាប់​ដែល​កូន​អ្នកមាន​កាល​នៅ​តូច​ទេ ? ជា​ការ​ប្រសើរ​ណាស់ អាហារ​សម្រន់ ការ​ងូតទឹក និង​ការ​អាន​សៀវភៅ​អាច​ជំរុញ​ការ​គេង​ឱ្យ​បាន​ល្អ ។

Picture

២. ពេលវេលា​ដើម្បី​និយាយ​ជាមួយ​អ្នក ៖ កូន​របស់​អ្នក​កាន់តែ​ធំ អ្នក​ឃើញ​គេ​កាន់តែ​តិច ។ គេ​នៅ​សាលារៀន ដើរ​លេង​ជាមួយ​ក្រុម​តន្ត្រី រវល់​ក្នុង​ការងារ​ផ្ទះ ឬ​នៅ​ខាងក្រៅ​ជាមួយ​មិត្តភក្តិ ។ ជាមួយនឹង​ការ​យកចិត្តទុកដាក់​របស់​ឪពុក​ម្តាយ​នៅ​ពេល​យប់ គេ​អាច​រស់នៅ​ខ្លួនឯង ។ ទាញ​យក​ប្រយោជន៍​ពី​ពេល​នេះ ខណៈ​ពេល​ដែល​ក្មេង​ជំទង់​របស់​អ្នក​នៅ​តែ​រស់នៅ​ជាមួយ​អ្នក ។ ការ​មាន​ចំណង​មេត្រីភាព​ដ៏​រឹង​មាំ​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ទាំង​ពីរ ។ លើស​ពី​នេះ គេ​នៅ​តែ​រៀន​ពី​គំរូ​របស់​អ្នក ។

Picture

៣. ពេលវេលា​គ្មាន​គ្រឿង​អេ​ឡិច​ត្រូ​និក ៖ យោង​ទៅ​តាម Sleep Foundation នៅ​ពេល​ដែល​ក្មេង​ៗ​កំពុង​មើល​អេ​ក្រង់​ទូរស័ព្ទ ឬ​ទូរទស្សន៍​នៅ​ពេល​យប់ វា​ពន្យារ​ការ​បញ្ចេញ​សារធាតុ Melatonin ដែល​រុញច្រាន​ពេល​ចូល​គេង និង​នាំ​ឱ្យ​គេង​មិនសូវ​លក់ ។ ជា​លទ្ធផល​កុមារ​មាន​ភាព​យឺតយ៉ាវ​នៅ​ថ្ងៃ​បន្ទាប់ ។ ពិបាក​រៀន​ពេល​ខួរក្បាល​អស់កម្លាំង ។ ទម្លាប់​ចូល​គេង​សម្រាប់​មនុស្ស​វ័យ​ជំទង់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បិទ​អេ​ក្រង់​មុន​នឹង​ជំរុញ​ឱ្យ​គេង​លក់​ស្រួល ។ ប្រសិនបើ​អ្នក​ប្រាប់​ក្មេង​ជំទង់​របស់​អ្នក​ថា អេ​ក្រង់​ទាំងអស់​នឹង​ត្រូវ​បាន​បិទ​នៅ​ម៉ោង ៩ យប់ សូម​ប្រកាន់ខ្ជាប់​នូវ​ច្បាប់ ។

Picture

៤. បន្ថយ​ស្ត្រេ​ស ៖ កំណត់​ពេលវេលា​ដែល​អ្វី​ៗ​ត្រូវធ្វើ ។ បន្ទាប់​ពី​នោះ ក្មេង​ជំទង់​របស់​អ្នកមាន​ពេលទំនេរ​ក្នុង​ការ​អាន​សៀវភៅ ការ​ងូតទឹក​ក្តៅ ឬ​លេង​អ្វី​ផ្សេង​ទៀត​ដែល​គាត់​ចូល​ចិត្ត ។ ចូរ​ចំណាយ​ពេលវេលា​នៅ​ជាមួយ​កូន​របស់​អ្នក ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ ទំនាក់ទំនង​ល្អ និង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ។

Picture

៥. គេង គេង គេង ៖ ក្មេង​ជំទង់​ច្រើន​តែ​មានការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ភ្ញាក់​ពី​ដំណេក​នៅ​ពេល​ព្រឹក ។ ដូច្នេះ វា​ពិតជា​ត្រូវការ​ទម្លាប់​ចូល​គេង​ប្រសើរ​ជាង​មុន​សម្រាប់​ក្មេង​ជំទង់​របស់​អ្នក ដូច្នេះ​គេ​អាច​គេង​បាន​កាន់តែ​ច្រើន ។ ការ​គេង​ច្រើន​សម្រាប់​កុមារ​ក៏​មាន​ន័យ​ថា ពួក​គេ​អាច​យកចិត្តទុកដាក់​រៀនសូត្រ និង​មាន​អាកប្បកិរិយា​ល្អ​នៅ​សាលា ។ ការ​ប្រកាន់ខ្ជាប់​នូវ​ពេលវេលា​ចូល​គេង​ជាប្រចាំ​នឹង​ជួយ​ឱ្យ​មនុស្ស​វ័យ​ជំទង់​ទទួល​បានការ​គេង​ដែល​ពួក​គេ​ត្រូវការ ៕

Picture

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ការពារ​ការ សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ព្រមទាំង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ។ ការ​ផ្តល់​ជូន​ខាង លើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

សាលារៀន​ជូន​នូវ​វេទិកា និង មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់ ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕