Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាខា​កាកបាទក្រហម ខេត្តកំពង់ឆ្នាំង ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២ ទទួល​ថវិកា​ពី​សប្បុរសជន បាន​ជាង ២១ ម៉ឺន​ដុល្លារ​

Views: 1

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០២២ បាន​ប្រារព្ធ​ពិធី​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​ទាំងអស់គ្នា រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍​” និង​ប្រកាស​ទទួលស្គាល់ គណៈ​កិត្តិយស​សាខា និង​គណៈកម្មាធិការ​សាខា កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង អាណត្តិ​ទី​៥ ផងដែរ​។​

​ក្នុងឱកាស​នោះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង បានប្រកាស​ទទួលស្គាល់ លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ជា​ប្រធាន​គណៈ​កិត្តិយស​សាខា លោក ជា វ៉ាន់​ដេ​ត ជា​អនុប្រធាន​កិត្តិយស​សាខា និង​លោក លោកស្រី ១៩ រូប​ទៀត ជា​សមាជិក សមាជិកា​កិត្តិយស​សាខា នៃ​គណៈកម្មាធិការ​សាខា កាកបាទក្រហម ខេត្តកំពង់ឆ្នាំង អាណត្តិ​ទី​៥​។​

​ដោយឡែក លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រកាស​ឡើងកាន់​តំណែង ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទ​ក្រ ហម​ខេត្តកំពង់ឆ្នាំង អាណត្តិ​ទី​៥ ។​

​នៅក្នុង​ឱកាស​នេះដែរ​លោកស្រី ប៊​ន សុ​ភី អនុប្រធាន​កិត្តិយស​សាខា បាន​អាន របាយការណ៍ បូកសរុប​ការងារ​របស់​សាខា​កាកបាទក្រហម ខេត្តកំពង់ឆ្នាំង អាណត្តិ​ទី​៤ ដោយបាន​គូសបញ្ជាក់ថាៈ សាខា​កាកបាទក្រហម​ខេត្ត មាន​អនុសាខា​ក្រុង ស្រុក ចំនួន ៨ មាន​យុវជន​កាកបាទក្រហម​សរុប ៩៥០ នាក់ , មាន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម សរុប ៣០៥ នាក់ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​យ៉ាងសកម្ម ក្នុង​ការងារ​អនុវត្ត តាម​វិស័យ​ទាំង​៤ របស់​កាកបាទក្រហម​កម្ពុជា ទទួលបាន​ជោគជ័យ​។

​ដោយឡែក នៅក្នុង​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១ គណៈកម្មាធិការ​សាខា និង​អនុសាខា បាន​ខិតខំ​គៀគរ​ប្រមូល​មូលនិធិ ពី​សប្បុរសជន ក្នុង​និង​ក្រៅ​ខេត្ត រកចំណូលបាន ១១៧.៣០៨ ដុល្លារ ក្នុងនោះ​អនុសាខា រកបាន ២៩.៧៨៦ ដុល្លារ ដើម្បី​ចាត់ចែង​ធ្វើ​ការងារ តាម​វិស័យ​ស្នូល​របស់​កាកបាទក្រហម ។​

​ចំណែក​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ គណៈកម្មាធិការ កាកបាទក្រហមកម្ពុជា បាន​ថ្លែង នៅក្នុង​ពិធី​នេះ​ថាៈ ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហម​ខេត្ត ដែល​បានប្រកាស ចូលកាន់​តំណែង​នេះ មាន​តួនាទី​ភារកិច្ច​កៀងគរ រក​មូលនិធិ​ថវិកា ដើម្បី​សាខា និង​អនុសាខា ទាំង ៨ ក្រុង ស្រុក មានលទ្ធភាព​ធ្វើ​ការងារ​មនុស្សធម៌ ក្នុង​ដែនដី​របស់ខ្លួន ស្របតាម​លក្ខន្តិកៈ​សមា​គម​ជាតិ កាកបាទក្រហមកម្ពុជា​។ សាខា និង​អនុសាខា ត្រូវ​ឈ្មុសឈ្មុល​រក​អ្នក​ដែល​ត្រូវការ​យើង ជួយ​ពិតប្រាកដ ដែលជា​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ដោយ​ត្រូវ​ជួយ​ដោះស្រាយ ឲ្យ​បាន​ទាន់ពេល​វេ លា ជាមួយ​នោះដែរ ត្រូវ​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​ជាប់​ជានិច្ច ។ ការអភិវឌ្ឍ​ស្ថាប័ន ត្រូវ​ពង្រឹង​អភិបាលកិច្ច​ល្អ មាន​តម្លាភាព ពង្រឹងសមត្ថភាព​អ្នកស្ម័គ្រចិត្ត ដើម្បី​ក្តាប់បាន ជនរងគ្រោះ និង​ដោះស្រាយ ឱ្យបាន​ទាន់ពេលវេលា ។ គណៈ​ក​ម្មា​ធិ ការ​សាខា ត្រូវ​ចាត់តាំង​សវនកម្ម​ផ្ទៃក្នុង ត្រួតពិនិត្យ ការងារ​ហិរញ្ញវត្ថុ​របស់​សាខា និង​អនុសាខា ដោយ​ការចាយវាយ ត្រូវមាន​តម្លាភាព តាមច្បាប់​ហិរញ្ញវត្ថុ ។​

​លោកស្រី អគ្គលេខាធិការ ក៏បាន​សង្ឃឹម​ផងដែរ​ថាៈ ប្រធាន​គណៈកម្មាធិការ​សាខា និង​អនុសាខា ក្រុង ស្រុក​ទាំងអស់ និង​បន្ត​គាំទ្រ​ការងារ​កាកបាទក្រហម​កម្ពុជា ក្នុង​បុព្វហេតុ មនុស្សធម៌ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​សុជាតិ ។​

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​នេះដែរ លោក អ៊ូ ជួប​កុសល ហេ​រញ្ញឹក​សាខា​កាក​កា​បាទ​ក្រហម​ខេត្ត បានប្រកាស​ឱ្យដឹងថាៈ ក្នុង​ទិវា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ពេលនេះ យើង​ទទួលបាន​ថវិកា ពី​សប្បុរសជន ជាបឋម​សរុប​ចំនួន​ជាង ២១ ម៉ឺន​ដុល្លារ ៕/V​

Post navigation