Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាខាកាកបាទក្រហមខេត្តកំពត ផ្តល់អំណោយជូនពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់

Views: 4

ដោយ: បូកគោ / កំពត: ប្រជាពលរដ្ឋជាង ៥០០ គ្រួសារ បានរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ នៅស្រុកទឹកឈូ កាលពីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ។ ឆ្លើយតបក្នុងភាពបន្ទាន់ ចំពោះគ្រោះធម្មជាតិនេះ នាព្រឹកថ្ងៃទី៤ ខែតុលា គណៈកម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពត បានចុះចែកអំណោយជា​ គ្រឿងឧបភោគបរិភាគ ថវិកា និងស័ង្កសីមួយចំនួន ដើម្បីដោះស្រាយក្តីលំបាកមួយគ្រា។

ថ្លែងរំលែកក្តីទុក្ខលំបាក ក្នុងពិធីខាងលើ លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានមានប្រសាសន៍ថាៈ រដូវកាលនេះ ងាយប្រឈមនឹងគ្រោះធម្មជាតិ ដោយភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បំផុត។ ដូច្នេះ សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងតាមដានស្តាប់ ព័ត៌មាន អំពីស្ថានភាពអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម តែងប្រកាសជូនដំណឹង ជាមុននោះ។

សូមបញ្ជាក់ថា របាយការណ៍ដែលផ្តល់ជូនដោយរដ្ឋបាលស្រុកទឹកឈូ មានខ្លឹមសារថា កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្នុងឃុំត្រពាំងព្រីង ឃុំកណ្តោល និងឃុំត្រពាំងសង្កែ មានភ្លៀងធ្លាក់ រួមនឹងខ្យល់កន្ទ្រាក់ បណ្តាលឱ្យខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋ ចំនួន ៥១៣ គ្រួសារ ក្នុងនោះ ៩ គ្រួសារ បានរងគ្រោះធ្ងន់ធ្ងរ ដោយផ្ទះបានរលំទាំងស្រុង៕/V

Post navigation