Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ

Views: 8

ដោយបាយ័ន/សៀមរាបៈ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត ដោយមានការអញ្ជើញចូលរួមពី លោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងអស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត អនុសាខា ក្រុង ស្រុក ព្រមទាំង អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទ ក្រហមកម្ពុជា សរុបប្រមាណជា ១០០នាក់ចូលរួម ។

នាឱកាសនោះ លោកស្រី សុខ ណារ៉ូ បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនាពេលនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត និង សរសើរចំពោះ បងប្អូនអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា របស់យើងដែលបាន ខិតខំបំពេញការងារយៈពេលកន្លងមក ។

លោកស្រី ក៏បានបញ្ជាក់ថា « យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាធ្វើសកម្មភាពមិនឈប់ឈរ ឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះតាមទិសស្លោកកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល និងបន្តខិតខំសម្រេចឲ្យបានបាវចនាសកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ។

លោកស្រីបានគូសបញ្ជាក់ថា អ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា ជា ឆ្អឹងខ្នងរបស់សហគមជាតិ ដែលជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និង ភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត បានទាន់ពេលវេលា និង នៅគ្រប់ទីកន្លែង និង បានអំពាវនាវដល់អនុសាខាពង្រឹងភាពម្ចាស់ការខ្ពស់ ដឹកនាំមន្ត្រី-បុគ្គលិក យុវជនអ្នក ស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយឲ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀតក្នុងស្មារតី ចូលរួមទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ នឹង សូមឲ្យបងប្អូនអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និង ពង្រីកនូវសកម្មភាពកសាងភាពធន់ និងផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឲ្យបានឆាប់រហ័សទាន់ពេលវេលា និង ដើមី្បបន្តអនុវត្តយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០ ដោយបានកំណត់នូវទស្សនវិស័យ របស់ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ តាមវិស័យអាទិភាពទាំង៤ លើការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ សុខភាព និង ការថែទាំសុខភាពសហគមន៍ ដោយលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និង ការអភិវឌ្ឍន៍ស្ថាប័ន ៕ N

Post navigation