Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាកសព​មនុស្ស​ប្រាំពីរ​នាក់​ត្រូវបាន​អណ្តែត​ចូលក្នុង​សមុទ្រ​នៃ​កោះ​ភូ​គួក​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖​សាកសព​មនុស្ស​៧​នាក់​ត្រូវបាន​ប្រទះ​ឃើញ​អណ្តែត​នៅឯនា​យកោះ​ភូ​គួក​(​កោះត្រល់​)​ក្នុង​ខេត្ត​គៀន​យ៉ាង​(Kien Giang)​របស់​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​សាកសព​ស្អុយរលួយ​មួយអណ្តែត​ទៅ​ទើលើ​ឆ្នេ​រកោះ​ភូ​គួ​ក​

​បើ​តាម​សារព័ត៌មាន​វៀតណាម​វ៉េ​អិន​អិច​ស្ព្រេ​ស នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​អ្នកស្រុក​បាន​ប្រទះឃើញ​សាកសព​ពីរ​អណ្តែត​ចូល​តំបន់ឆ្នេ​របាយ ទ្រឿង​(Bai Truong)​របស់​កោះ​ភូ​គួក​។​សាកសព​ប្រាំ​ទៀត​​ត្រូវបាន​រកឃើញ​នៅ​ក្បែរ​នោះ​នៅពេល​ក្រោយ​មក​ ដោយសាកសព​ទាំងអស់​ស្ថិតក្នុងសភាពហើម​និង​ស្អុយរលួយ ដោយ​សម្លៀកបំពាក​បាន​រហែក​ដាច់ដាច​។​

​ការស៊ើបអង្កេត​មួយ​ត្រូវបាន​ធ្វើឡើង​។​

​កាលពី​សប្តាហ៍​មុន នៅក្នុង​សមុទ្រ​ភូ​គួក អ្នកនេសាទ​បាន​ជួយ​សង្គ្រោះ​ជនជាតិ​ចិន​៩​នាក់​ដែល​រសាត់អណ្តែត​ក្នុង​សមុទ្រ​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ឃុំ​ហ្កា​ញ់​ដូ​។​ជនជាតិ​ចិន​ទាំង​នោះ​បាន​និយាយថា​​ពួកគេ​ជា​ផ្នែក​នៃ​ក្រុម​នាវិក​ចំនួន​១១​នាក់​ដែល​ធ្វើដំណើរ​ពី​ខេត្តហ្វុយ​ជៀន​(Fujian)​មក​កាន់​កម្ពុជា​ដើម្បី​នេសាទ​ត្រី តែ​ទូក​របស់​គេ​បាន​ឆ្លងកាត់ចូល​ក្នុង​តំបន់​សមុទ្រ​ភូ​គួ​ក​ហើយក៏​លិច​។​

​នៅពេល​ស្របាល​គ្នា មនុស្ស​២៣​នាក់​បាន​បាត់​ខ្លួន​ក្រោយវានា​មួយ​ដឹក​ជនជាតិ​ចិន​៤១​នាក់​និង​ឈើ បាន​លិច​នៅ​ឯនាយ​ឆ្នេរ​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​។​អ្នក​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​បាន​និយាយថា ពួក​​គេ​បាន​ធ្វើដំណើរ​ពី​ខេត្ត​ក្វាង​ទុង​(Guangdong )​របស់​ចិន​មុន​ពេល​ផ្ទេរ​ចូល​នាវា​មួយទៀត​។​ពេល​ចូល​ដល់​ក្បែរ​កម្ពុជា ទឹក​បាន​លិច​ចូល​ទូក​ឈើ​របស់គេនិង​លិច​។​ទីតាំង​លិច​នៅ​ចម្ងាយ​ប្រមាណ​៦៤​គីឡូម៉ែត្រ​ពី​​ភូ​គួក​៕

​នគរបាល​វៀតណាម​សាកសួរ​ជនជាតិ​ចិន​ដែល​ត្រូវបាន​ជួយសង្គ្រោះ​

Post navigation