Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាកសពប្រាំមួយនាក់សង្សយ័ជាជនជាតិចិនលិចទូក បានអណ្តែតដល់ឆ្នេរសមុទ្រប្រទេសវៀតណាម

Views: 8

ដោយៈវណ្ណៈ/ព្រះសីហនុ៖ សមត្ថកិច្ចព្រំដែនទឹកកម្ពុជាឱ្យដឹងថា មានសាកសពមនុស្សប្រាំមួយនាក់ទៀតដែល សន្និដ្ឋានថា ជាជនរងគ្រោះ ករណីលិចទូកដឹកជនជាតិចិនមួយគ្រឿងក្នុងលម្ហសមុទ្រកោះតាងប្រទេសកម្ពុជា បានអណ្តែតទៅដល់ឆ្នេរសមុទ្រប្រទេសវៀតណាម ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តមាត់សមុទ្រក្នុងប្រទេសវៀតណាមប្រាប់សមត្ថកិច្ចកម្ពុជាថាអាជ្ញាធរវៀតណាមបានប្រទះឃើញសាកសពមនុស្សប្រាំមួយនាក់ បានអណ្តែតមកដល់ឆ្នេរសមុទ្រនៃប្រទេសវៀតណាមនៅវេលា ម៉ោងជាង១០ព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២នេះ។ក្រោយពីពិនិត្យសាកសពនិងវាយតម្លៃជាមួយពេលវេលាសមត្ថកិច្ចខាងវៀតណាមធ្វើការសន្និដ្ឋានថា ជាសាកសពជនរងគ្រោះដោយលិចទូកនៅលម្ហសមុទ្រកោះតាងប្រទេស កម្ពុជាកាលពីថ្ងៃទី២២ខែកញ្ញាកន្លងទៅ។ករណីនេះសមត្ថកិច្ចប្រទេសវៀតណាមបានចាត់ចែងបន្តតាមនីតិវិធីក្នុងនយ័មនុស្សធម៌។ សូមបញ្ជាក់ថា ទូកមួយគ្រឿងដែលដឹកជនជាតិចិន៤១នាក់ ក្រោយលិចចូលទៅក្នុងលម្ហសមុទ្រកោះតាង ខាងកម្ពុជាសមត្ថកិច្ចបានជួយសង្គ្រោះចំនួន២៤នាក់(ស្លាប់បីនាក់)និងខាងប្រទេសវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៥នាក់(ស្លាប់៦នាក់) ។ដូចនេះអ្នកដែលបាត់ខ្លួននៅសល់ចំនួនពីរនាក់ទៀត៕សរន

Post navigation