Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​នឹង​រៀបចំ​ព្រឹត្តិការណ៍ KiddieQuest សម្រាប់​កុមារ​

Views: 1

​ភ្នំពេញ ៖ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​រំភើប​មួយ​សម្រាប់​គ្រួសារ​ដែលមាន​កុមារ​តូចៗ នៅ​ថ្ងៃទី ២៥ និង ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣​។ ព្រឹត្តិការណ៍​រយៈពេល​ពី​រ​ថ្ងៃ​ដែលមាន​ឈ្មោះថា KiddieQuest: Unlock Your Child’s Potential សន្យាថា​នឹង​ក្លាយជា​បទពិសោធន៍​នៃ​ការអប់រំ​ដ៏​រីករាយ​សម្រាប់​កុមារ ក៏ដូចជា​ចូលរួមចំណែក​កែប្រែ​ជីវិត​របស់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​។​

​មាតាបិតា​ដែល​ចូលរួម​នឹងមាន​ឱកាស​ដើម្បី​ពិនិត្យមើល Smart Baby Club របស់​សាលា ដែល​គ្រប់គ្រង​ដោយ Tutor Impact UK ដែល​ផ្តល់នូវ​បរិយាកាស​ជំរុញ​ទឹក​ចិត្ត និង​ការសិក្សា​សម្រាប់​ទារក​ឱ្យ​លូតលាស់​ដោយមាន​ការចូល​រួម​យ៉ាងសកម្ម​ពី​ឪពុកម្តាយ​របស់​ពួកគេ​។ ក្លឹប​កម្សាន្ត​ដែលមាន​សុវត្ថិភាព និង​ភាព​រីករាយ​នេះ​ស្វែងរក​ការចិញ្ចឹម​បីបាច់ និង​ផ្តល់​អំណាច​ដល់​កុមារ​សម្រាប់​អនាគត​។​

​គ្រួសារ​ដែលមាន​ទារក​អាយុ​ចន្លោះ​ពី ៧ ដល់ ២ ខែ និង​កុមារ​អាយុ​ចន្លោះ​ពី ២ ដល់ ៥​ឆ្នាំ​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុ​ព្រឹត្តិការណ៍​នេះ​ដែល​រំពឹងថា​នឹង​ទទួលបាន​អ្នកចូលរួម​ចំនួន ៣០០ គ្រួសារ​។ កម្មវិធី​នឹង​រួមបញ្ចូល​សកម្មភាព​ជាច្រើន រួមទាំង​ការ​វាយ​ត​ម្លការ​អភិវឌ្ឍន៍​ទារក ហ្គេម​សប្បាយៗ​សម្រាប់​កុមារ​តូចៗ និង​ការសម្តែង ដើម្បី​ផ្តល់នូវ​ការកម្សាន្ត​សមរម្យ​។​ការធ្វើ​តេស្ត​អភិវឌ្ឍន៍​ទារក​នឹង​វាយតម្លៃ​លើ​ដែន​ចំនួន ៥ របស់​កូន​អ្នក ដែល​ការអភិវឌ្ឍ​របស់​ខួរក្បាល​ទារក ការយល់ដឹង និង​ទំនាក់ទំនង​។​ព្រឹត្តិការណ៍​នេះ​ក៏​ផ្តល់ជូន​នូវ​រង្វាន់​ធំ​នៃ​ការផ្តល់​អាហារូបករណ៍ និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​។​វា​ប្រាកដថា​ជា​បទពិសោធន៍​ដ៏​រីករាយ​ដែល​នឹង​ជួយ​បង្ហាញ​ភាព​ច្នៃប្រឌិត​របស់​កុមារ និង​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​ជីវិត​កុមារ​ដទៃ​។

​សកម្មភាព​ដែល​ត្រូវបាន​កែសម្រួល​ជាពិសេស​សម្រាប់​ទារក​ដែលមាន​អាយុ​ពី ៧ ដល់ ២៤ ខែ​នឹង​រួមបញ្ចូល​ការ​វារ​ប្រណាំង​រត់​លាក់ខ្លួន និង​ស្វែងរក និង​ការធ្វើ​តម្រាប់​តាម ។ ចំណែក​សកម្មភាព​សម្រាប់​ក្មេង​អាយុ​ពី​២​ដល់​៥​ឆ្នាំ​នឹងមានរ​ការទា​ត់បាល់ ល្បែង​ផ្គុំ​រូប និង​លេង Red Light Green Light​។​

​ចំណុច​លេចធ្លោ​នៃ​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ គឺ​កម្មវិធី Handprint Art Challenge​ដែល​នឹង​ក្លាយជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុងការ​ចូលរួមចំណែក​កែប្រែ​ជីវិត​របស់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​គឺ​បើក​សម្រាប់​សាធារណជន​ចូលរួម​ដោយ​មិន​គី​ថ្លៃ ប៉ុន្តែ​ថវិកា​ដែល​រៃអង្គាស នឹងត្រូវ​បរិច្ចាគ​ទៅ​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ដែលជា​អង្គ​ការដែល​ផ្តល់​ការអប់រំ​និង​ការគាំទ្រ​ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​។ ថវិកា​នឹង​ត្រូវបាន​ប្រមូល​តាមរយៈ​ការដេញថ្លៃ ពី​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ចាប់អារម្មណ៍​ក្នុង​ការជួយ​និង​គាំទ្រ​បុព្វ​ហេតុនេះ​អាច​ទិញ​ស្នាដៃ​សិល្បៈ​ដែល​បង្កើត​ដោយ​កុមារ​។​ការដេញថ្លៃ​ផ្តល់ឱកាស​ដ៏​ល្អ​មួយ​ដែល​មិន​ត្រឹមតែ​ផ្តល់​អំណោយ​ដល់​សហគមន៍​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​ដើម្បី​អបអរសាទរ​ការច្នៃប្រឌិត​នៃ​គំនិត​វ័យក្មេង​ទាំងនេះ​ផងដែរ​។​ប្រាក់ចំណូល​ទាំងអស់​ដែល​បានមកពី​ការដេញថ្លៃ​នឹង​ទៅកាន់​មូលនិធិ​ដោយផ្ទាល់ ដើម្បី​ធានាថា​កុមារ​នឹង​ទទួលបាន​ការអប់រំ និង​ការគាំទ្រ​ផ្លូវចិត្ត​ដែល​ពួកគេ​ត្រូវការ​។​

​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ មាន​បេសកកម្ម​ច្បាស់លាស់​។ សាលា​នេះដែរ​បាន​អប់រំ​និង​ផ្តល់​សិទ្ធិអំណាច​ដល់​សិស្ស​ម្នាក់ៗ​ឱ្យ​រីកចម្រើន​ក្នុង​ជីវិត និង​រួមចំណែក​ជា​វិជ្ជមាន​ដល់​ពិភពលោក​នៅ​ជុំវិញ​ពួកគេ​។​

លោក Toby Waterson​នាយក​ស្ថាបនិក​នៃ​សាលា​អន្តរជាតិ Shrewsbury រាជធានី​ភ្នំពេញ បាន​ពន្យល់ថា​៖ « សាលា Shrewsbury “​តែងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​អនុវត្ត​ក្រមសីលធម៌​។​វា​មិនលឿន​ពេក​ទេ​ក្នុងការ​ចាប់ផ្តើម​ក្មេងៗ​ក្នុង​ដំណើរ​នេះ​។​តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី Handprint Art Challenge ក្រុមគ្រួសារ​ទាំងអស់​នឹង​មិន​ត្រឹម​តែមាន​ភាពសប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ពួកគេ​ក៏​នឹងមាន​ការរួមចំណែក​ជា​វិជ្ជមាន​ផងដែរ​។ »

​វត្តមាន​របស់​កញ្ញា Adda Angel ក្នុង​ព្រឹត្តិការណ៍​នេះ​គឺជា​ការបន្ថែម​នូវ​ភាព​រំភើប​មួយ​។​មាតាបិតា​កុមារ​នឹង​យល់ថា​វា​ផ្តល់រ​ង្វាន់​ជាពិសេស​ក្នុង​ការនាំ​កូនៗ​របស់​ពួកគេ​មកជា​មួយ និង​ទទួលបាន​បទពិសោធន៍​ជា​វិជ្ជមាន​នៃ​ភាពជា​ម្តាយ​របស់​លោកស្រី Adda Angel ។​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​មកជួបជុំ​គ្នា​និង​ធ្វើឱ្យមាន​ភាពខុសគ្នា​យូរអង្វែង​។​

KiddieQuest៖ Unlock Your Child’s Potential គឺជា​ឱកាស​មួយ​សម្រាប់​ក្រុមគ្រួសារ​ក្នុងការ​ចងភ្ជាប់ និង​បង្កើត​អនុស្សាវរីយ៍ ហើយ​វា​ក៏មាន​គោលបំណង​ដើម្បី​បណ្ដុះបណ្ដាល​កុមារ​អំពី​សារៈសំខាន់​នៃ​ការផ្តល់ឱ្យ​និង​បង្កើត​ផល​វិជ្ជមាន​នៅក្នុង​សហគមន​របស់​ពួកគេ​។​ព្រឹត្តិការណ៍​នេះ​ដើរតួ​ជា​វេទិកា​មួយ​សម្រាប់​ក្រុមគ្រួសារ​ក្នុងការ​ចងភ្ជាប់​និង​បង្កើត​អនុស្សាវរីយ៍​ក៏ដូចជា​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់​កុមារ​ដទៃ​ផងដែរ​។ សាលា​កំពុងផ្តល់​រង្វាន់ និង​ការលើកទឹកចិត្ត​ដល់​អ្នកចូលរួម​។​តាមរយៈ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមគ្រួសារ​ដែល​ចូលរួម​នឹង​ត្រលប់​ទៅវិញ ដោយ​ដឹងថា​ពួកគេ​បានធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ​ជីវិត​របស់​កុមារ​ក្រីក្រ​នៅ​កម្ពុជា ។​ដូច្នេះ​សូមកុំ​ខកខាន​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​រំភើប​នេះ ហើយ​ចូលរួម​ជាមួយ​យើង​ក្នុង​ការជួយ​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​។៕
​ចុះឈ្មោះ​ឥឡូវនេះ​តាមរយៈ https://form.jotform.com/230371332129447

Post navigation