Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាលារៀន​សហគមន៍​២១ បានបង្ហាញ​វត្តមាន​សាខា​ទី​៣​របស់ខ្លួន​នៅ​តំបន់​ផ្សារ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​

Views: 8

​ដោយៈ​សុផល​/​ភ្នំពេញ​៖​បន្ទាប់ពី​បើកសម្ពោធ​ដំណើរការ​សាលារៀន​សហគមន៍​២១ សាខា​ក្រាំងធ្នង់ និង​សាខា​ព្រែក​អ​ញ្ចែ​ញ​ប្រកបដោយ​ជោគជ័យ​រួចមក បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​បាន​បើក​ដំណើរការ​សាខា​ទី​៣​របស់ខ្លួន នៅ​តំបន់​ផ្សារ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ដើម្បី​រួមចំណែក​ជាមួយ​រាជ​រដ្ឋាភិ​បាល​ក្នុងការ​អភិ​វឌ្ឍធាន​មនុស្ស និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយក្រុង និង​បណ្តា​ខេត្ត​។​

​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា​“​ដោយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក​អ្នកអាណាព្យាបាល​លើ​សេវាកម្ម​អប់រំ​របស់​សាលារៀន​សហគមន៍​២១ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​បើក​ដំណើរ​សាខា​ថ្មី​ទី​៣ នៅ​តំបន់​ផ្សារ​គគីរ​មួយ​បន្ថែមទៀត ដើម្បី​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព រួមជាមួយ​តម្លៃ​សិក្សា​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយក្រុង​”​។​

​លោក​ឧកញ៉ា​បាន​បន្តទៀតថា “​ក្រៅពី​ផ្តល់​កម្មវិធីសិក្សា​គោល សាលារៀន​មាន​បញ្ចូល​ក​ម្ម​វិធី​បណ្តុះ​បណ្ត​ល​ផ្នែក​ហិរញ្ញវត្ថុ​(MoneyTree)​នាំ​មកពី​ប្រទេស​សិង្ហ​បុរី កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧ (7 Habits of Highly Effective People) ដែល​នាំ​មកពី​សហរដ្ឋអាមេរិក កម្មវិធី​បច្ចេកវិទ្យា​កុំព្យូទ័រ និង​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដើ​ម្ប​ឲ្យ​សិស្សានុសិស្ស​ទទួលបាន​បំ​ណិ​ន​ជីវិត​ក្នុង​សតវត្ស​ទី​២១”​។

​សូមជម្រាបថា សាលារៀន​សហគមន៍​២១ មានកម្ម​វិធី​អប់រំ​ទូទៅ​ភាសា​ខ្មែរ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​កម្រិត​បឋមសិក្សា​ដោយ​អនុវត្តតាម​ប្រព័ន្ធ​អប់រំ​ជាតិ​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​កម្រិត​វិទ្យាល័យ​និង​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​សិក្សា​ន​ក្នុង​និង​ក្រៅ​ប្រ​ទេ ព្រមទាំង​មាន​ប្រព័ន្ធ​ទំនាក់ទំនង​បច្ចេកវិទ្យា​ផងដែរ ។ ចំណែក ថ្នាក់​រៀនមាន​ម៉ាស៊ីនត្រជាក់ អនាម័យ​ល្អ វិន័យ​ល្អ​។

​ទន្ទឹមនឹងនេះ សាលារៀន​សហគមន៍​២១ សាខា​ផ្សារ​គគីរ​ចាប់​ទទួល​ចុះឈ្មោះ​សិស្ស​ចូលរៀន​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ និង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀត​ដូចជា ឯកសណ្ឋាន នាឡិកា​ឆ្លាត​វៃ តុ​សិក្សា កង់ និង​ការ​បញ្ចុះតម្លៃ​ពិសេស​រហូតដល់​២៥%​ត្រឹម​ថ្ងៃទី​១៥​ខែតុលា​ខាងមុខនេះ​។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ 092 271 168 | 071 9555 865 ។​

​គួរ​បញ្ជាក់ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​បង្កើត​ក្នុង​ឆ្នាំ​២០០៨ ដែលមាន​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ ១១​សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍ ១​សាខា វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ ១​សាខា សាលា​អន្តរជាតិ​ហ្វ​រ៉េ​ស​ហៀ​ល ១​សាខា មជ្ឍមណ្ឌល​បណ្តុះបណ្តាល​ភាសា​ចិន​ឈាង​ឈឹង ១​សាខា​សាលា​ភាសា​អង់គ្លេស​លី​ដឺ​លែ​ន ១​សាខា និង​សាលារៀន​សហគមន៍​២១ ៣​សាខា​៕Ph

Post navigation