Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សាលាដំបូងរាជធានីភ្នំពេញកោះហៅសាក្សី៦នាក់មកឆ្លើយបំភ្លឺពាក់ព័ន្ធរឿងក្តីលោកកឹមសុខា

សាក្សីសំខាន់ៗចំនួន ៦រូប ដែលត្រូវបានតុលាការកោះហៅមកផ្តល់សក្ខីកម្មសម្រាប់​​សវនាការ​​លើក​​​ទី៥៩នេះ ​​មាន​​អ្នក​​ន​​យោ​​បាយសហគមន៍ដីធ្លី និងអង្គការមិនមែនរដ្ឋាភិបាលដើម្បី​​ឱ្យ​ចូល​​ឆ្លើយ​​​បំភ្លឺ​​ក្នុង​​សំ​​ណុំ​រឿង «សន្ទិដ្ឋិភាពត្រូវរ៉ូវដោយសម្ងាត់ជាមួយភ្នាក់ងារបរទេសឬជនបរទេស »​​ចង់​​​ផ្តួលរំលំ​​រដ្ឋាភិ​​បា​​ល ខណៈការសាកសួរដេញដោលលើអង្គហេតុបដិវត្តន៍ពណ៌ ភាគី​​ក្នុងរឿងក្តី​នៅ​​​មិនទាន់បានបិទបញ្ចប់នៅឡើយ។

នៅព្រឹកថ្ងៃទី ៥ ខែតុលានេះគេសង្កេតឃើញសាក្សី ៦រូប ដែលត្រូវបានតុលាការកោះហៅ​​ឱ្យ​​ចូ​​ល​​​​​បំភ្លឺមាន លោក គង់ គាំឧត្តម ទីប្រឹក្សាជាន់ខ្ពស់ គណបក្សភ្លើងទៀន លោកស្រី ចក់ សុភាព នា​​យិ​​កា​​​ប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម ផលវរុណ អ្នកនាំពាក្យ​​គណបក្ស​​ប្រ​​ជា​​​ជនកម្ពុជា និងជាអតីតសហសេវិកជាមួយនឹងលោកកឹមសុខា កាលនៅ​​មជ្ឈមណ្ឌលសិទ្ធិ​​មនុ​​ស្ស​កម្ពុជា លោកខឿនវីរ៉ាត់ មន្រ្តីសង្កាត់ គណបក្សភ្លើងទៀន និងលោកសេងសុវណ្ណាអតីត​​អ្ន​ក​​​​​គាំ​​​ទ្រគ​​ណ​​​​បក្ស​​សង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយ។

លោកគង់ គាំដែលមានវ័យ ៨១ឆ្នាំទៅហើយ បានជម្រាបអង្គសវនាការថាអំឡុងពេលនៃកា​រ​​ធ្វើ​​បាតុកម្មរបស់គណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣ លោកនៅជាឧត្តមទីប្រឹក្សា​​ជាន់​​ខ្ពស់ រ​​ប​​ស់​​គណបក្សមួយនេះនៅឡើយហើយក៏ជាប្រធានគណបក្សសមរង្ស៊ីមុននឹងដូរ​​មកជាគណ​​បក្ស​ភ្លើងទៀនដូចពេលបច្ចុប្បន្ននេះ។

ឆ្លើយនឹងសំណួរបស់តំណាងអយ្យការអ្នកនយោបាយចាស់វង្សារូបនេះបញ្ជាក់ថាលោកដឹងថា​​លោ​ក ហូរវ៉ាន់ គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំធ្វើបាតុ​​កម្មនៅទីលានប្រជាធិប​​តេយ្យ​​ពេល​នោះ។ជាងនេះទៀតលោកក៏បានឮថាលោកហូរវ៉ាន់ បានប្រកាសអ្នកធ្វើបាតុកម្មនៅ​​ផ្លូវវេងស្រេ​​​​​ង គឺជាពួកយើង ដែលមានន័យថាជាអ្នកមកធ្វើ​​បាតុកម្មគាំទ្រគណបក្សសង្រ្គោះជាតិដែរ។

នៅពេលដែលតំណាងអយ្យការសួរថាតើសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងធ្វើបាតុកម្ម​​ក្រៅ​​ពីទីលានប្រជាធិបតេយ្យតើធ្វើដើម្បីអ្វីដែរ? លោកមានដឹងដែរទេ? ឆ្លើយពីកៅអីស្ថិតនៅជួរមុខគេដែលមានក្បាលមេក្រូអមជាមួយផងលោកគង់ គាំបញ្ជាក់ថាកា​រធ្វើបាតុកម្មកាលណោះគឺទាមទារឱ្យនាយករដ្ឋមន្រ្តីចុះចេញពីអំណាច និង​​ទា​​​ម​​​​ទារលទ្ធផលឆ្នោត។

មានសំណួរផ្សេងទៀតដូចជាទាក់ទងចលនាផ្កាឈូកនិងថ្ងៃច័ន្ទពណ៌ខ្មៅជាដើមត្រូវបាន លោកគង់ គាំ បដិសេធថាលោកមិនបានដឹងរឿងទាំងនេះទេ​​។ ក៏ប៉ុន្តែលោកបានឃើញមាន​​ថ្នាក់ដឹកនាំ​​ខ្លះ​​​​ពាក់​​អាវពណ៌ខ្មៅនេះដែរចំពោះអត្ថន័យយ៉ាងណានោះលោកមិនដឹងច្បាស់ឡើយ។

បើទោះបែបណា គេសង្កេតឃើញពេលផ្តល់សក្ខីកម្មលោកគង់ គាំបានជម្រាប​​អង្គ​​ជំ​​នុំ​ជម្រះថាការធ្វើបាតុកម្មនេះជាលក្ខណៈទ្រង់ទ្រាយធំនៃបដិវត្តន៍ក្រៅសំឡេងឆ្នោត។ បន្ថែមពីលើនេះ គ​​ណ​​​ប​ក្ស​ប្រឆាំងក៏ធ្លាប់មានទំនាក់ទំនងជាមួយអង្គការអន្តរជាតិក្នុងការបណ្តុះបណ្តាលពីប្រជា​​ធិប​​តេ​​យ្យ​​​​​​ដែរដូចជាអង្គការ IRI អង្គការ NDI និងអង្គការ ខុនរ៉ាដ ជាដើម។ មិនតែប៉ុណ្ណោះ ក្នុងពេល​​ដែល​​​គណបក្សនយោបាយទាំង២រួមបញ្ចូលកម្លាំងគ្នា ទៅជាគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ​​២​​០​​​​​​១២ ក៏អង្គការខុនរ៉ាដនេះ បានផ្តល់ទីតាំង នៃកិច្ចប្រជុំដែរនៅទីក្រុងម៉ានីល ប្រទេស​​ហ្វីលី​​ពី​ន​​។

យ៉ាងនេះក្តី គេសង្កេតឃើញថានៅពេលលោកបានផ្តល់សក្ខីកម្មតបទៅនឹងសំណួរសហមេធាវី​​ការ​​​​ពារសិទ្ធិឱ្យលោកកឹមសុខាវិញលោកគង់ គាំបែរជាឆ្លើយផ្សេងពីនេះទៅវិញ​​។ រាល់សក្ខីកម្ម​​ដែ​ល​​​​លោកបានផ្តល់គឺបដិសេធថាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិរៀបចំឡើងតែនៅ​​ទី​​លា​​ន​​​​​​ប្រ​​ជាធិបតេយ្យហើយកិច្ចការដទៃ​​ទៀតមិនមានបរទេស​​ណាផ្តល់យោបល់ ឬក៏នៅពីក្រោយ​​ទេ​​ជា​​​​​​ដើម​​។

តាមរយៈការសួរបញ្ជាក់ពីសហមេធាវីលោកអាងឧត្តមដែលជាមេធាវីការពារសិទ្ធិឱ្យលោកកឹមសុ​​ខាលោកគង់ គាំបានរក្សារាល់ចម្លើយរបស់ខ្លួនដែលបានឆ្លើយនៅចំពោះមុខចៅក្រមស៊ើប​​សួរកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩ ដោយលើកឡើងថាលោកមិនជឿមានអង្គការ​​ផ្តល់​​មូល​​និធិទេតែបើជួយតាមរយៈវគ្គបណ្តុះបណ្តាលគឺមាន។

មនុស្សដែលស្និទ្ធនឹងលោកកឹមសុខាគឺលោកហ៊ុនកុសលបានប្រាប់ក្រុមអ្នកកាសែត ​​នៅមុខ​​ប​​រិ​​​វេ​​​​ណតុលាការថាការផ្តល់សក្ខីកម្មដោយអ្នកនយោបាយចាស់វង្សារូបនេះមានចំណុចខ្លះគឺបែរ​​​ជា​ព្យា​​យាមដាក់បន្ទុកប្រឆាំងលោកកឹមសុខាទៅវិញ។ បើតាមលោកហ៊ុនកុសលលោកហាក់​​ស្រ​ងាកចិត្តនៅពេលដែលឮថាសកម្មភាពធ្វើបាតុកម្មកាលណោះជាបាតុកម្មរៀបចំឡើងដោយគណបក្សសង្រ្គោះជាតិហើយមានទម្រង់ជាបដិវត្តន៍ទៅទៀត។

លោកបន្តថា«មើលទៅជារូបភាពមួយដូចដែលគាត់លើកឡើងថាសកម្មភាពបាតុកម្មក្រៅពីទាមទាររាប់សន្លឹកឆ្នោតហ្នឹងគឺជាសកម្មភាពបដិវត្តន៍។អាហ្នឹងវាជាការឆ្លើយតបមួយដែលដាក់បន្ទុកធ្ងន់ធ្ងរមែន​​ទែនហើយខ្ញុំចូលរួមសវនាការជាច្រើនលើកច្រើនសារឯកឧត្តមប្រធានកឹមសុខា គាត់បាន​បញ្ជាក់ច្បាស់លាស់ណាស់លោកទទួលស្គាល់តែចំពោះសកម្មភាពដែលនៅទីលានប្រជាធិបតេយ្យទេ។ម្យ៉ាងវិញទៀតសាក្សីដូចលោកតា គង់ គាំ គាត់ឆ្លើយហាក់ដូចវង្វេង​មិនសូវមានការចង់​ចាំ​ច្បាស់​លាស់។ខ្ញុំយល់ថាសាក្សីនេះមិនស្របនឹងគោលការណ៍គណបក្សសង្រ្គោះជាតិទេ»។

សហមេធាវីការពារសិទ្ធិឱ្យលោកកឹមសុខាបានលើកឡើងថាសម្រាប់ភាគីចុងចម្លើយ​​មិន​​​ដែល​​បា​​ន​​​​ដាក់សាក្សីដោះបន្ទុកទេគឺមានតែភស្តុតាងនិងឯកសារមួយចំនួនដោយឡែកសាក្សី​​ដែល​​កំ​​ពុង​​​ផ្តល់សក្ខីកម្មនេះគឺជាសមត្ថកិច្ចរបស់តុលាការ​ ជាអ្នកកោះហៅទាំងអស់។

លោកចាន់ ចេនជាសហមេធាវីម្នាក់ការពារសិទ្ធិឱ្យលោកកឹមសុខាសង្កេតឃើញថារាល់កា​រ​​ផ្តល់​​សក្ខីកម្មរបស់លោកគង់ គាំនេះហាក់មានមន្ទិលសង្ស័យច្រើន។​​លោកបន្តថា​​ទំ​​នងលោក​​ឆ្លើ​​យ​​​តបទៅតំណាងអយ្យការអាចមិនបានត្រៀមខ្លួនគ្រប់គ្រាន់ ទើបធ្វើឱ្យចម្លើយរបស់គាត់ វា​​ប្រា​​​ស់​ចាកឆ្ងាយពីចម្លើយដែលបានផ្តល់ឱ្យសហមេធាវីការពារសិទ្ធិលោកកឹមសុខានិងដូចគ្នា​​ដែរ​​ទៅ​​នឹង​​ចម្លើយដែលបានផ្តល់ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។

លោកបន្តថា«យើងមើលឃើញការគិតនិងចម្លើយរបស់គាត់ដូចជាវាមិនរលូននិងមិនធម្មតា​​។​យើង​ក៏មើលឃើញបែបហ្នឹងដែរពីដំបូងគាត់ហាក់ឆ្លើយក្បោះក្បាយតាម​សំណួ​​ររបស់តំ​​ណា​ង​​អ​យ្យការ»។

សំណុំរឿងលោកកឹម សុខាគិតមកដល់ពេលនេះ បានបន្តអូសន្លាយប្រមាណ៥ឆ្នាំមកហើយក្រោ​​​​​យ​​លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងពាក់កណ្តាលអាធាត្រកាលពីដើមខែកញ្ញាឆ្នាំ​​​២​០​​១​​៧​​។

ដោយឡែកលោកយីសុខសាន្តមន្រ្តីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុដ ដែល​​ឃ្លាំ​មើលដោយផ្ទាល់ពីសវនាការនេះយល់ឃើញថាសក្ខីកម្មដែលផ្តល់ដោយសាក្សីលុះត្រាតែ ស​​ក្ខី​​​​​កម្ម​​​​នោះ​អាចជឿទុកចិត្តបានទើបជាតម្រុយមួយដ៏ត្រឹមត្រូវសម្រាប់ឱ្យតុលាការពិចារណាក្នុង​​កា​​រ​​​​​​សម្រេចសេចក្តី។ក៏ប៉ុន្តែលោកមើលឃើញថាការផ្តល់ចម្លើយរបស់លោកគង់ គាំនេះមើលទៅ​​ហាក់​​​​​​មានចំណុចដែលគួរឱ្យសង្ស័យជាច្រើននៅឡើយ។

បើតាមលោកយីសុខសាន្តការផ្តល់សក្ខីកម្មដែលស្ថិតនៅក្នុងមន្ទិលបែបនេះវាគួតែជាចម្លើយ​​ដែល​ចាត់ទុកថាមិនអាចជឿទុកចិត្តបាន។

លោកបន្តថា«ធម្មតាសាក្សីវាទាល់តែឃើញច្បាស់នឹងភ្នែកហើយដឹង និងឮផ្ទាល់នឹងត្រចៀក។​​ប៉ុន្តែ​បើ​​សាក្សី​គាត់និយាយថាគ្រាន់តែឮគេថាហើយអត់បានដឹង និងមានពេលខ្លះ​​ទៀតគាត់ថា​​គាត់អត់​​ដឹង។ជាងនេះទៀតគាត់ទទួលស្គាល់ថាគាត់ទទួលស្គាល់បាតុកម្មនៅទីលានប្រជាធិបតេយ្យមួយទេ ក្រៅពីហ្នឹងគាត់អត់ដឹងទេ​។ក៏ប៉ុន្តែពេលខ្លះគាត់​ឆ្លើយថាទាំងអស់។ចំណុច​​នេះហើយ​​សាក្សី​ហាក់​ផ្តល់ចម្លើយមិនសូវច្បាស់ពាក់ព័ន្ធទៅនឹងរឿងនយោបាយមួយនេះ»។

សម្រាប់សវនាការដែលដំណើរការទៅកាលពីព្រឹកថ្ងៃពុធនេះប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកកូយសៅបានព្រមានឃុំខ្លួនលោកកឹមសុខាបណ្តោះអាសន្ន​​ឡើងវិញ។កា​​រព្រមានបែប​​នេះ​​រប​​ស់​​​​​លោកចៅក្រមនៅបន្ទាប់ពីលោកកឹមសុខាបានអះអាងម្តងហើយម្តងទៀតថាមានសំ​​ណួរ​​ខ្លះ​​ដែ​ល​តាំងឡើងដោយសមាជិកក្រុមប្រឹក្សាជំនុំជម្រះលោកសេងលាងគឺលោកបានជម្រាប​អង្គ​​សវ​​នា​​​​ការរួចហើយ។មិនតែប៉ុណ្ណោះលោកកឹម សុខាក៏បានសួរសំណួរត្រឡប់ទៅចៅ​​ក្រមវិញ​​ខ្លះ​​ដែរ​។ ស្ថិតត្រង់ចំណុចនេះហើយដែលលោកចៅក្រមចាត់ទុកថាលោកកឹមសុខាដាក់បន្ទុកនិងព្យា​​យា​ម​​​​ឌឺដងឱ្យតុលាការ។ចំណែកលោកកឹមសុខាបានឆ្លើយតបទៅតុលាការវិញ​​​ថាលោកមិន​បាន​ឌឺដងឱ្យតុលាការធាតុពិតសំណួរខ្លះគឺលោកបានជម្រាបអង្គជំនុំជម្រះរួចហើយមែន៕