Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Samsung ប្រកាស​ទូរស័ព្ទ Galaxy Z Fold4 និង Flip4 ដើម្បី​ឱ្យ​ទូរស័ព្ទ​អាច​បត់​បាន​ក្លាយ​ជា​ការ​ពេញ​និយម​ប្រើប្រាស់​ទូទៅ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Samsung បានដាក់​បង្ហាញ​ស្មា​ត​ហ្វូន​អាច​បត់​បាន​ជំនាន់​ថ្មី ខណៈ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​បន្ត​ការជំរុញ​របស់​ខ្លួន​ដើម្បី​ធ្វើឱ្យ​ឧបករណ៍​​អេក្រង់​អាច​បត់​បាន​នេះ​មាន​ការពេញនិយម​ប្រើប្រាស់​ទូទៅ​។​

​ក្រុមហ៊ុន​បាន​ប្រើ​ព្រឹត្តិការណ៍​តាម​អន​ឡា​ញ Unpacked របស់​ខ្លួន​ដើម្បី​ប្រកាស​ស្មា​ត​ហ្វូន Galaxy Z Fold4 និង Galaxy Z Flip4 ។​

Fold គឺជា​ស្មា​ត​ហ្វូន​ដែល​មាន​ទំហំ​ទូទៅ​ធម្មតា ដែល​បើក​ផ្តេក​ដូច​សៀវភៅ បង្ហាញ​អេក្រង់​ធំ​ជាង​មុន​ដូច​ថេ​ប្លេត​នៅ​ខាងក្នុង ចំណែក Flip គឺជា​ឧបករណ៍​តូច​ជាង​ដែល​បើក​បញ្ឈរ​ដើម្បី​បង្ហាញ​អេក្រង់​ស្មា​ត​ហ្វូន​ជិត ៧ អ៊ី​ញ​។​

​ទូរស័ព្ទ Fold4 ត្រូវបាន​បំពាក់​កាមេរ៉ា​ល្អប្រសើរ​ជាង​មុន​និង​មាន​ប្រព័ន្ធ​កាមេរ៉ា​បី​ដែល​មាន​នៅក្នុង​ស្មា​ត​ហ្វូន​ស៊េរី​ថ្លៃ S22 របស់ Samsung​ខណៈ​អេក្រង់​គម្រប​នៅ​ខាងក្រៅ​ត្រូវបាន​បង្កើន​ទំហំ​​បន្តិចបន្តួច ហើយ Taskbar ថ្មី​ដូច​ក្នុង​កុំព្យូទ័រ​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​សូវ​ហ្វែ​ដើម្បី​បង្កើន​ល្បឿន​លោត​ចុះ​ឡើង​រវាង​កម្មវិធី​នី​មួយៗ​។​

Flip4 បាន​ឆ្លងកាត់​ការកែលម្អ​តិចតួច​ប៉ុណ្ណោះ ពោលគឺ​ការកែលម្អ​លើ​អេក្រង់​គម្រប​តូច​មួយ ដែល​ប្រើ​ដើម្បី​មើល​ការជូន​ដំណឹង​នៅពេល​ឧបករណ៍​បិទ​និង​ពង្រីក​មុខងារ​កាមេរ៉ា​នៅពេល​ទូរស័ព្ទ​បើក ដែល​អាច​ឱ្យ​អ្នកប្រើប្រាស់​ផ្លាស់ប្តូរ​ប្លង់​និង​គ្រប់គ្រង​កាមេរ៉ា​ដើម្បី​ថត​មុំ​ផ្សេងៗ​គ្នា​។​

​ទូរស័ព្ទ​ទាំង​ពីរ​ក៏​មាន​ថ្ម​កាន់​បានយូរ​ជាង​មុន​ផងដែរ​។​

​ទោះយ៉ាងណា ទូរស័ព្ទ​ទាំង​ពីរ​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​ម៉ូ​ដែល​ឆ្នាំមុន​។ Flip4 នឹង​ចាប់ផ្តើម​នៅ​តម្លៃ ៩៩៩ ផោន (១.២១៩ ដុល្លារ​) កើនឡើង​ពី ៩៤៩ ផោន ហើយ Fold4 ចាប់ផ្តើម​នៅ​តម្លៃ ១.៦៤៩ ផោន (២.០១១ ដុល្លារ​) កើនឡើង​ពី ១.៥៩៩ ផោន​។​

​ទូរស័ព្ទ​ទាំង​ពីរ​នឹង​ដាក់​លក់​នៅ​ថ្ងៃទី ២៦ ខែ​សីហា​៕

ស្មា​ត​ហ្វូន Galaxy Z Fold4 និង Galaxy Z Flip4 នឹង​ដាក់​លក់​នៅ​ថ្ងៃទី ២៦ ខែ​សីហា

Post navigation