Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ពាន​ខ្សែកាប​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​សម្រេចកា​រ​សាងសង់​បាន ៨៩%​ហើយ​

Views: 10

ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​នេះហើយ គឺ​ស្ពាន​ខ្សែកាប​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ដែល​គិត​មកដល់ពេលនេះ​សម្រេចការ​សាងសង់​បាន​៨៩%​។ បើតាម​ការគ្រោងទុក​ការដ្ឋាន​សាងសង់​នឹង​បញ្ចប់​ទាំងស្រុង​នៅក្នុង​ខែមេសា ឆ្នាំ​២០២៣​ខាងមុខ​។ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​យ៉ាង​ដូច្នេះ​នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២​នេះ​។

​ស្ពានបេតុង​ខ្សែកាប​ថ្មី​នេះ ឆ្លងកាត់​ទន្លេសាប​ពី​ក្រុង​រណប​ជ្រោយចង្វារ និង​ផ្លូវជាតិ​លេខ​៦ មកកាន់​ផ្លូវជាតិ​លេខ ៥ ។ ស្ពាន​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ឱ្យ​ការដឹកជញ្ជូន​ទំនិញ និង​ការធ្វើដំណើរ​ផ្សេងៗ​ចេញពី​ខេត្ត​នានា​មកកាន់​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​នានា ដែល​កំពុងមាន​កំណើន​ការធ្វើ​ចរាចរណ៍​ជាប្រចាំ​។ គម្រោង​ស្ពាន​ខ្សែកាប​ឫស្សីកែវ​នេះ មាន​រចនាបទ​ទំនើប ដែលមាន​សរសរ​ធំ​ចំនួន បួន​បង្គោល មាន​កម្ពស់​រហូតដល់ ៤០​ម៉ែត្រ សម្រាប់​ព្យួរ​ខ្សែកាប​។ ស្ពានបេតុង​នេះ ស្ថាបនា​នៅ​អម​ជាមួយ​ស្ពាន​បេ​ឡេ មាន​ប្រវែង ៩២២ ម៉ែត្រ មាន​ទទឹង ២០,៥ ម៉ែត្រ​។

​ដោយឡែក ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង ១,២៥ ម៉ែត្រ​សងខាង​។ កម្ពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន ៣៤ ម៉ែត្រ​។ គន្លង​ខ្សែ​យានយន្ត​មាន​ទទឹង ៣,៧៥ ម៉ែត្រ​។ គន្លង​ធ្វើ​ចរាចរណ៍​មាន​ពីរ​ខ្សែ​ទៅ ពីរ​ខ្សែ​មក​។ កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០,៥ ម៉ែត្រ​។ កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា​នៅ​រដូវប្រាំង ២០,៥ ម៉ែត្រ ដោយមាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​។ ស្ពាន​នេះ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​/R

Post navigation