Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សភា​ឥណ្ឌូណេស៊ី​ផ្តល់​សច្ចាប័ន​លើ​ក្រមព្រហ្មទណ្ឌ ដែល​ហាមប្រាម​ការ​រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ សភា​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​៦​ធ្នូ​បាន​អនុម័ត​ក្រម​ព្រហ្មទណ្ឌ​ដែល​ហាមប្រាម​ការ​រួមភេទ​នៅក្រៅ​អាពាហ៍ពិពាហ៍​ជាមួយនឹង​ការផ្តន្ទាទោស​ដាក់​ពន្ធ​​នាគារ​រហូតដល់​មួយឆ្នាំ ដែល​ជា​ផ្នែក​នៃ​ការកែ​ច្បាប់​ជាច្រើន ដែល​អ្នក​រិះគន់​និយាយថា​ធ្វើឱ្យប៉ះពាល់​ដល់​សេរីភាព​ស៊ីវិល​នៅក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ធំ​បំផុត​ទី​បី​របស់​ពិភពលោក​។​

​ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស ដែល​អនុវត្ត​ចំពោះ​ជនជាតិ​ឥណ្ឌូនេស៊ី​និង​ជនបរទេស​ដែរនោះ ក៏​រួម​បញ្ចូល​ផងដែរ​នូវ​ការ​ហាមប្រាម​លើ​ការប្រមាថ​ប្រធានាធិបតី ឬ​ស្ថាប័ន​រដ្ឋ​និង​ការបង្ហាញ​ទស្សនៈ​ផ្ទុយ​នឹង​​មនោគមវិជ្ជា​រដ្ឋ​។​

​សមាជិក​សភា​បាន​សាទរ​ចំពោះ​ការអនុម័ត​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ពិភាក្សា​លើ​ការកែសម្រួល​ចាប់តាំងពី​ការប្រកាស​ឯករាជ្យ​ពី​ហូ​ឡង់​។​

​លោក បា​ម​បា​ង វូ​រី​យ៉ាន​តូ (Bambang Wuryanto) ប្រធាន​គណៈកម្មាធិការ​សភា​ទទួលបន្ទុក​កែ​សម្រួល​ក្រម​នេះ បាន​ប្រាប់​សមាជិកសភា​ថា “​ក្រ​មចាស់​ជា​កេរ្តិ៍ដំណែល​របស់​ហូ​ឡង់​…​ហើយ​ឥឡូវនេះ​លែង​ពាក់ព័ន្ធ​ទៀតហើយ​”​។​

​ការអនុម័ត​នេះ​ធ្វើ​ឡើងខណៈ​ក្រុម​អាជីវកម្ម​បាន​ព្រមាន​ថា​វា​អាច​ប៉ះពាល់​ដល់​មុខមាត់​ឥណ្ឌូនេស៊ី​ក្នុងនាម​ជា​គោលដៅ​ទេសចរណ៍​និង​ការវិនិយោគ​។​

​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​សាសនា​អ៊ីស្លាម​ធំ​ជាង​គេ​លើ​ពិភពលោក បាន​ឃើញ​ការកើនឡើង​នៃ​ការអភិរក្ស​សាសនា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​អ្នកជំនាញ​ផ្នែក​ច្បាប់​លើកឡើង​ថា​ច្បាប់​ថ្មី​ជុំវិញ​សីលធម៌​​និង​មាត្រា​ដាច់​ដោយឡែក​ស្តីពី​ច្បាប់​ទំនៀមទម្លាប់​នឹង​ពង្រឹង​ដល់​ច្បាប់​ដែល​មាន​ចរិត​រើសអើង​និង​បំផុសគំនិត​ដោយ​ច្បាប់​សារៀ (Sharia) នៅ​កម្រិត​ក្នុងស្រុក​៕

​សកម្មជន​ជួបជុំ​ប្រឆាំង​ច្បាប់​ថ្មី​នៅ​ក្រៅ​សភា​ក្នុង​ទីក្រុង​ហ្សា​ការតា

Post navigation