Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យត្រៀមរៀបចំការបោះឆ្នោត

Views: 1

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការសភាពាណិជ្ជកម្មខេត្តបន្ទាយមាន មានកិច្ចប្រជុំណែនាំស្ដីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត សមាជិកសភាពាណិជ្ជកម្មខេត្តអាណត្តិទី៣ ក្រោមអធិបតីភាពដោយ លោកគឹម សុខ សីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកលី.សារីអភិបាលរងខេត្តបន្ទាយមានជ័យ ។

លោក គឹម សុខសីហាបានមានប្រសាសន៍ថា ដើម្បីឲ្យមាននូវតម្លាភាពយុត្តិធម៌ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាពាណិជ្ជកម្មថ្មី អាណត្តិទី៣ ប្រកបដោយភាពរលូន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការ ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បី ជូនដំណឹងដល់អាជីវករពាណិជ្ជករចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកថ្មីរហូតដល់៣៥៦នាក់ ហើយការបោះឆ្នោត ដោយសម្ងាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

មកដល់ពេលនេះអាជីវករដែលបានអញ្ជើញ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានចំនួន ៣៥៦នាក់ក្នុងនោះបេក្ខជនឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មមានចំនួន ១៨នាក់ ដែលការបោះឆ្នោតបានកំណត់យកសមាជិកថ្មីចំនួន១៣នាក់ សម្រាប់អាណត្តិទី៣ លើកទី១៕/R

Post navigation