Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន ឆ្នាំ​២០២២ បានអនុម័ត និង​ចុះហត្ថលេខា​រួមគ្នា​លើ​សេចក្ដីប្រកាស ដែលមាន ខ្លឹមសារ​ចំនួន ៦ ចំណុច

Views: 3

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន ឆ្នាំ​២០២២ បានអនុម័ត និង​ចុះហត្ថលេខា​រួមគ្នា​លើ​សេចក្ដីប្រកាស ដែលមាន ខ្លឹមសារ​ចំនួន ៦ ចំណុច ដោយបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់ អំពី​សារៈសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​នៃ​បណ្តា​រាជធានី​-​រដ្ឋធានី​ទាំង ១០ នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ដោយបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់ អំពី​សារៈសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​នៃ​បណ្តា​រាជធានី​-​រដ្ឋធានី​ទាំង ១០ នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ពោលគឺ ម​ជ្ឈ​ភាព​រាជធានី​-​រដ្ឋធានី​អាស៊ាន គឺជា​កម្លាំងចលករ​ដ៏​ចម្បង ដើម្បី​ឈានទៅ សម្រេចបាន​កំណើន និង​វិបុលភាព​រួម​នៃ​ប្រទេស​ក្នុង​តំបន់​។​

​លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន ឆ្នាំ​២០២២ (MGMAC 2022) ក្រោម​ប្រធានបទ «​ការជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ទីក្រុង​ឆ្លាត មាន​ភាព​ធន់​និង​មាន​ចីរភាព​»​។​នា​រសៀល​ថ្ងៃទី​២ ខែធ្នូ​២០២២ ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ប្រធាន​អង្គប្រជុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួម​យ៉ាងសកម្ម ប្រកបដោយ​ការគិតគូរ​យកចិត្តទុកដាក់ ក្នុងន័យ​ស្ថាបនា​របស់​ឯកឧត្តម​-​លោកជំទាវ អភិបាល​-​អភិបាលរង​រាជធានី​-​រដ្ឋធានី​ទាំងអស់ នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​

​លោក​បញ្ជាក់ថា ការផ្លាស់ប្តូរ​ទស្សនទាន តាមរយៈ​បទ​បង្ហាញ​របស់​តំណាង​រាជធានី​- រដ្ឋធានី​អាស៊ាន និង​ការចូលរួម​មតិយោបល់​ពិភាក្សា បាន​គូសបញ្ជាក់ យ៉ាងច្បាស់​អំពី​ការបន្ត​ប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​យើងទាំងអស់គ្នា ក្នុង​ការរួម​ដំណើរ​ឆ្ពោះទៅ សម្រេច​ការកសាង​សហគមន៍​អាស៊ាន​មួយ ដែល​កាន់​តែមាន​ភាពស្អិតល្មួត​លើ​គ្រប់​វិស័យ មិន​ថា​នៅ​កម្រិត​ថ្នាក់ជាតិ ឬ កម្រិត​ថ្នាក់ក្រោម​ជាតិ ដើម្បី​ប្រជាជាតិ​អាស៊ាន ប្រជាជន​នៃ បណ្តា​រាជធានី​-​រដ្ឋធានី​អាស៊ាន តាមរយៈ​ការកសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព ពោលគឺ​សមស្រប​ទៅនឹង​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០-៤១ ដែល​ទើប កន្លងផុតទៅ​ថ្មីៗ​នេះ គឺ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» ។​

​លោក​អភិបាល​រាជធានី​បន្តថា ទោះបី​ស្ថិតក្នុង ស្ថានភាព​ណាក៏ដោយ ប្រសិនបើ រក្សាបាន​ស្មារតី​សាមគ្គីភាព ឯកភាព និង​កិច្ច សហប្រតិបត្តិ​ការល្អ នោះ​យើង​ក៏​អាច​រួមគ្នា​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា សម្រាប់​គ្រួសារ​រាជធានី​-​រដ្ឋធានី​អាស៊ាន​យើង ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​​លោក​បន្តទៀតថា​៖ រាជធានី​ភ្នំពេញ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា រដ្ឋ ធានី​ហ្សា​ការ​តា នៃ​សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី ដែល​ត្រូវ​ទទួល​តំណែង​ជា​ម្ចាស់ផ្ទះ​រៀបចំ *​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន ឆ្នាំ​២០២៣” ខាងមុខនេះ នឹង​បន្ត​ដឹកនាំ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល ថ្មីៗ​បន្ថែមទៀត ដូច​អ្វីដែល​យើង​កំពុង​ខិតខំ​រួមគ្នា​សម្រេចបាន​ក្នុងថ្ងៃនេះ​។​

​សូមបញ្ជាក់ថា សេចក្ដីប្រកាស ដែលមាន ខ្លឹមសារ​ទាំង ៦ ចំណុច​នេះ រួមមាន​:
១- ពង្រឹង​ការប្ដេជ្ញាចិត្ត ក្នុងការ​សម្រេចបាន​ស​ហគ​មន៍​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន​ប្រកបដោយ​ចីរភាព និង​ទំនួល​ខុសត្រូវ សង្គម​។​

២- លើកកម្ពស់​ភាពជា​ដៃគូ​រវាង​ទីក្រុង​និង​ទីក្រុង ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​ក្នុងចំណោម​ទី ក្រុង​អាស៊ាន អ្នកផ្តល់​សេវា ដៃគូ​មូលនិធិ និង​ដៃគូ​អភិវឌ្ឍន៍ និង​ផ្នែក​ពាក់ព័ន្ធ​បន្ថែមទៀត​។​

៣- លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ​របស់​រាជធានី និង​រដ្ឋធានី​អាស៊ាន​នីមួយៗ ដោយ​បំពាក់ ជំនាញ និង​អក្ខរកម្ម​បច្ចេកវិទ្យា និង​ឌីជីថល ជំរុញ​ការចាប់ផ្ដើម​អាជីវកម្ម បៃតង និង​បណ្តុះ​ភាពជា​ម្ចាស់​សហគមន៍​។

៤- ធ្វើការ​ឆ្ពោះទៅរក​ការបង្កើត​គោលនយោបាយ និង​ទីក្រុង​ដែល​ស័ក្តិសម​នឹង​មនុស្ស​ចាស់ ជាមួយ នឹង​បរិស្ថាន និង​បច្ចេកវិទ្យា​ប្រកបដោយ​បរិ​យា​ប័ន្ន​សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់ ផ្អែកលើ​សង្គម នៅក្នុង​រាជធានី និង​រដ្ឋធានី​អាស៊ាន​។​

៥- ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ច្នៃប្រឌិត ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​
​ទីក្រុង ដូចជា​សុវត្ថិភាព​ទឹក អាហារ និង​ថាមពល ឯកជន​ភាព​និង​សុវត្ថិភាព​ទិន្នន័យ ការតភ្ជាប់​ការដឹកជញ្ជូន​និង​ភស្តុភារ ផែនការ​និ​ការគ្រប់គ្រង​ការផ្លាស់​ទីលំនៅ​ថ្មី​របស់​ពលរដ្ឋ ក្នុងចំណោម​
​បញ្ហា​ផ្សេងៗ​ទៀត​។​

​និង​៦- បន្ត​ប្តេជ្ញា​លើកកម្ពស់​ភាពជា​ដៃគូ​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ក្នុងចំណោម រាជធានី និង​រដ្ឋធានី​អាស៊ាន ដើម្បី​សម្រេចបាន​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ជីវភាព​របស់​អាស៊ាន សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​បច្ចុប្បន្ន​និង​អនាគត តាមរយៈ​ការកសាង​មូលដ្ឋានគ្រឹះ​ដែល​បានដាក់​ចេញ​៕​

Post navigation