Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សេត​វិមាន ៖ ការកែលម្អ​ការឃ្លាំមើល​ដែនអាកាស​ទើប​ចាប់​បាន​បា​ឡុង​របស់​ចិន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​កុម្ភៈ​ថា ការកែលម្អ​ដែល​បញ្ជា​ដោយ​ប្រធានាធិបតី ចូ បៃ​ដិន​ដើម្បី​ពង្រឹង​ការការពារ​ប្រឆាំង​នឹង​ចារកម្ម​របស់​​ចិន​បាន​ជួយ​កំណត់​អត្តសញ្ញាណ​បា​ឡុង​ចារកម្ម​កាលពី​សប្តាហ៍​មុន និង​ដឹងថា ការហោះហើរ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ចំណុច​ជា​ច្រើន​ក្នុងអំឡុង​សម័យ​ដឹកនាំ​របស់​រដ្ឋបាល​ត្រាំ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក ជែក ស៊ូ​ល​លី​វ៉ាន់ (Jake Sullivan)​បាន​និយាយថា បន្ទាប់ពី​លោកបៃ​ដិន​ចូលកាន់​តំណែង សហរដ្ឋ​អាម៉េរិក “​បាន​បង្កើន​ការឃ្លាំមើល​ដែនអាកាស​របស់​យើង យើង​បាន​បង្កើន​សមត្ថភាពរ​បស់​យើង ដើម្បី​អាច​រកឃើញ​វត្ថុ​ដែល​រដ្ឋបាល​ត្រាំ​មិន​អាច​រកឃើញ​”​។​

​ផ្ទុយទៅវិញ លោកបៃ​ដិន​ត្រូវបាន​ស្តីបន្ទោស​ដោយ​សមាជិក​បក្ស​សាធារណ​រដ្ឋ​មួយ​ចំនួន​ចំពោះ​ការ​មិន​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​បា​ឡុង មុន​ពេល​វា​ធ្វើដំណើរ​ឆ្លងកាត់​សហរដ្ឋ​អាម៉េរិក​។​ក្រុមមន្ត្រី​បាន​និយាយថា​​មាន​ការព្រួយបារម្ភ​អំពី​ការខូចខាត​ដល់​មនុស្ស​នៅលើ​ដី ហើយ​លោកបៃ​ដិនបាន​ដោះស្រាយ​បញ្ហា​នេះ​កាលពី​ថ្ងៃ​ចន្ទ​។​

​លោកបៃ​ដិនបាន​និយាយថា “​នៅពេល​ដែល​វា​ចូលមក​ដល់​សហរដ្ឋ​អាម៉េរិក​ពី​ប្រទេស​កាណាដា ខ្ញុំ​បាន​ប្រាប់​ក្រសួង​ការពារ​ជាតិ​ថា ខ្ញុំ​ចង់​បាញ់​វា​ឱ្យ​លឿន​តាម​ការ​គួរ​”​។ យោធា​បាន​សន្និដ្ឋានថា​”​យើង​មិន​​គួរ​បាញ់​វា​ពីលើ​ដី​ទេ ព្រោះ​វា​មិនមែន​ជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​អី​ទេ​”​។​

​ក្នុងការ​ផ្តោះផ្តង​យ៉ាងខ្លី​ជាមួយ​ក្រុម​អ្នកយក​ព័ត៌មាន លោកបៃ​ដិនបាន​សម្តែង​ការមិ​ន​ពេញចិត្ត​របស់​លោក​ជា​បន្ត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ នៅពេល​សួរ​ថា​ហេតុអ្វី​បានជា​ចិន​បង្ហោះ​បា​ឡុង​លើ​អាម៉េរិក លោក​បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា “​ព្រោះ​ពួកគេ​ជា​ចិន​”៕

​លោកបៃ​ដិន​ដើរចេញ​ពី​ឧទ្ធម្ភាគចក្រ Marine One នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ

Post navigation