Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហភាព​អឺរ៉ុប​នឹង​បង្កើន​ចំនួន​ទាហាន​អ៊ុយ​ក្រែន​ដល់ ៣០.០០០ នាក់​សំរាប់​ការហ្វឹកហាត់​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មន្ត្រី​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​ថា សហភាព​អឺរ៉ុប​នឹង​បង្កើន​ចំនួន​ទាហាន​អ៊ុយ​ក្រែន​ទ្វេ​ដង​សំរាប់​ការហ្វឹកហាត់ រហូតដល់ ៣០.០០០ នាក់ ខណៈ​ខ្លួន​កំពុង​ព្យាយាម​ពង្រឹង​ការប្រយុទ្ធ​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​ប្រឆាំងនឹង​រុស្ស៊ី​។​

​ប្លុក ដែល​មាន​ប្រទេស​ចំនួន ២៧ នេះ បាន​បង្កើត​កម្មវិធី​មួយ​ឡើង​សម្រាប់​កងកម្លាំង​អ៊ុយ​ក្រែន​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន ជាមួយ​នឹង​គោលដៅ​ដំបូង​គឺ​បណ្តុះបណ្តាល​កងទ័ព​ចំនួន ១៥.០០០ នាក់​។​

​មន្ត្រី​សហភាព​អឺរ៉ុប​ម្នាក់​បាន​និយាយថា “​នេះ​នឹង​សម្រេចបាន​នៅ​ប្រហែល​មុន​ដំណាច់​ត្រីមាស​ទី ២ នៃ​ឆ្នាំ​នេះ ហើយ​នឹង​មាន​គោលដៅ​បន្ថែម​ទាហាន​អ៊ុយ​ក្រែន​ថ្មី ១៥.០០០ នាក់​បន្ថែម​ទៀត​ដែល​ត្រូវ​​បណ្តុះបណ្តាល​ដោយ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងៗ​។​ដូច្នេះ ការបន្ថែម​នេះ​នឹង​នាំ​ឱ្យ​ចំនួន​ទាហាន​អ៊ុយ​ក្រែន​ដែល​បាន​ហ្វឹកហ្វឺន​ក្នុង​គម្រោង​នេះ​កើន​ដល់​៣០.០០០​នាក់​”​។​

​តួលេខ​កើនឡើង ដែល​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​សហភាព​អឺរ៉ុប​និង​អ៊ុយ​ក្រែន​ក្នុង​ទីក្រុង​គៀវ​នៅ​ថ្ងៃ​សុក្រ​នេះ​កើតឡើង​ខណៈ​សម្ពន្ធមិត្ត​អឺរ៉ុប​បង្កើន​ការគាំទ្រ​ផ្នែក​យោធា​របស់​​ពួកគេ​។​

​ប្រទេស​សហភាព​អឺរ៉ុប​ជាច្រើន​បាន​សន្យា​ផ្តល់​រថក្រោះ Leopard 2​ផលិត​ដោយ​អាល្លឺម៉ង់​ដល់​រដ្ឋាភិបាល​ក្រុង​គៀវ ហើយ​កំពុង​បណ្តុះបណ្តាល​កងទ័ព​អ៊ុយ​ក្រែន​រួច​ហើយ​ដើម្បី​ប្រើប្រាស់​វា​៕

​ទាហាន​អូស្ត្រាលី​កំពុង​បង្វឹក​ទាហាន​អ៊ុយ​ក្រែន​នៅ​អង់គ្លេស​កាលពី​ថ្ងៃទី​១​កុម្ភៈ ឆ្នាំ​២០២៣

Post navigation