Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា ធ្វើ​ញ្ញត្តិ​គាំទ្រ​ស្តីពី ការកំណត់​ប្រាក់​ឈ្នួល អប្បបរមា កម្មករ និយោជិត សម្រាប់​ឆ្នាំ​២០២៣

Views: 2

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សហភាព​សិទ្ធិ​កម្មករ​កម្ពុជា តំណាងឱ្យ​កម្មករ និយោជិត ជា​សមាជិក ដែល​កំពុងធ្វើការ តាម​បណ្តារ​រោងចក្រ សហគ្រាស បាន​ចូលរួម​គាំទ្រ និង​រីករាយ​បំផុត​ចំពោះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា គឺជា​យន្តការ​ត្រីភាគី របស់​រាជរដ្ឋាភិបាល ដែល​បានធ្វើ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា ស្របតាម​ផែនការ​របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ផ្ដល់ឱកាស​ពេលវេលា​គ្រប់គ្រាន់ សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​ចូលរួម​ពិភាក្សា ក្នុង​ការចរចា​ប្រាក់​ឈ្នួល ដោយ​ឈរលើ លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ ដោយ​ទទួល​បានជា​លទ្ធផល នៃ​ការ​តម្លើង​ប្រាក់​ឈ្នួល អប្បបរមា ចំនួន ១៩៨ ដុល្លារ សម្រាប់ ឆ្នាំ​២០២៣ ជាពិសេស​ទៅទៀត សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បន្ថែម ចំនួន ២ ដុល្លារ បន្ថែមទៀត លើ​តួលេខ​ដើម​របស់ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​គឺ ១៩៨ ដុល្លារ ការបន្ថែម​នេះ បានរួម​ចំណែក​ធ្វើ​ឲ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន កម្មករ និយោជិត ក៍​ដូចជា ក្រុមគ្រួសារ កាន់តែ​ប្រសើរឡើង​ជាង​មុន នាំ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០២៣ ឡើងដល់​ចំនួន ២០០ ដុល្លារ សម្រាប់​កម្មករ​ពេញសិទ្ធិ និង ១៩៨ ដុល្លារ សម្រាប់​កម្មករ សាកល្បង ដោយ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៣ តទៅ ។​

​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា សូម​ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​កម្មករ និយោជិត​ទាំងអស់ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កាបូប ដែល​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី សម្រាប់​ឆ្នាំ​២០២៣ ខាងមុខនេះ ។​

​ជាថ្មី​ម្តងទៀត ក្នុងនាម​តំណាងឱ្យ​សមាជិក សមាជិកា​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ និង ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ ប្រាក់​ឈ្នួល​អប្បបរមា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ជីវភាព ក្នុងការ​រស់នៅ​របស់​បងប្អូន កម្មករ​-​និយោជិត ដែលមាន​យន្តការ​ត្រីភាគី ក្នុង​ការចរចា ប្រាក់​ឈ្នួល ជូន​បងប្អូន​កម្មករ និយោជិត ជា​រៀងរាល់ឆ្នាំ​៕ V / N

Post navigation