Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហព័ន្ធ​កីឡាបាល់ទាត់​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022

Views: 8

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២២​ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​នោះ​សហព័ន្ធ​កីឡាបាល់ទាត់​​កម្ពុជា​បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​សម្រាប់​ចូលរួម​ប្រកួត​នោះ​ជា​ផ្លូវការ​ហើយ​។ ព្រឹត្តិការណ៍​នេះ​កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ​ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយ​ណេ​ដា​រុយ​​ហ្សា​ឡឹម និង​ថៃ ។​

​សូម​បញ្ចាក់​ថា​មុន​ម​នឹង​ឈានដល់​ព្រឹត្តិការណ៍​នេះ​កម្ពុជា​ត្រូវ​ប្រកួត​កំដៅ​សាច់ដុំ​ជា​មិត្ត​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​ជាមុនសិន ។​

​សម្រាប់​បញ្ជី​ឈ្មោះ​ដែលមាន​កីឡាករ​ចំនួន​២៤​រូបនោះ​មាន​អ្នកចាំទី​ពីររូប​ទាំង​កីឡាករ​បម្រុង ខ្សែការពារ​ប្រាំ​បួនរូប (​ទាំង​កីឡាករ​បម្រុង​) ខ្សែបម្រើ​ប្រាំ​រូប​(​ទាំង​បម្រុង​) និង​ខ្សែប្រយុទ្ធ​ចំនួន​ប្រាំពីរ​​រូប​ទាំង​កីឡាករ​បម្រុង ។​

​កីឡាករ​ទាំង​២៤​រូបនោះ​មានមក​ពី​ក្លិប​បាល់ទាត់​វិសាខា​ចំនួន​១០​រូប ក្លិប​បឹងកេត​ចំនួន​​បួនរូប ក្លិប​ភ្នំពេញ​ក្រោ​ន​ចំនួន​បួនរូប ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ចំនួន​បួនរូប ក្លិប​ណាហ្គា​វើ​លដ៍​ចំ​នួន​មួយរូប ក្លិប​Sarawak United FC ចំនួន​មួយរូប និង ក្លិប Orlando City ចំនួន​មួយរូប ៕​

Post navigation