Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហគមន៍តំបន់ការពារធម្មជាតិ រាំងខ្វាវ បានអនុវត្តគម្រោង «លើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋាន តាមរយៈការអនុវត្តកសិរុក្ខកម្ម និងក្សេត្របរិស្ថាន»

Views: 8

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ទទួលបានគម្រោង «លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអនុវត្ត កសិរុក្ខកម្ម និងក្សេត្របរិស្ថាន» ដែលមានរយៈពេល ២ ឆ្នាំ ក្រោមហិរញ្ញប្បទានរបស់ ក្រសួងបរិស្ថាន។

លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគ្រប់គ្រង គម្រោងបានចូលរួម ក្នុងពិធីប្រកាសបើកគម្រោង «លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអនុវត្តកសិរុក្ខកម្ម និងក្សេត្របរិស្ថាន» ជាផ្លូវការ នៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា ពិធីនេះគេឃើញមានការចូលរួមពីលោកស្រី ប៉ុក ណាឌី អភិបាលរង ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន ទីប្រឹក្សាអមក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរដែនដី គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ សរុបចំនួន ៦៥ នាក់។

តាមរយៈគម្រោងនេះ ប្រជាសហគមន៍ តំបន់ការពារធម្មជាតិរាំងខ្វាវ មានសេចក្ដីសប្បាយ រីករាយ និងមានក្ដីសង្ឃឹមយ៉ាងខ្លាំង ព្រមទាំងបានថ្លែងអំណរគុណ ជូនចំពោះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រជា សហគមន៍ និងបានជ្រើសរើសសហគមន៍ តំបន់ការពារធម្មជាតិរាំងខ្វាវ ជាសហគមន៍ ដំបូងគេ ចំនួន៣ ដែលទទួលបានគម្រោងនេះ ក្នុងចំណោមសហគមន៍ តំបន់ការពារ ធម្មជាតិ ចំនួន ១៩០ នៅទូទាំងប្រទេស។

បន្ទាប់មក ក្រុមការងារ ក៏បានបន្តចុះទៅពិនិត្យ ទីតាំងផ្ទៃដី ជាក់ស្ដែង ដោយយកចំណុច និយាមការ និងបង្ហោះដ្រូន ថតយករូបភាពទីតាំង ភូមិសាស្រ្តពីលើអាកាស ដើម្បកំណត់ ទំហំផ្ទៃដី ២ ហិកតា សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បានចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងបរិភោគ ឧបភោគ និងថវិកាមួយចំនួន ជូនមន្ត្រីឧទ្យានុរក្ស ដែលប្រចាំការ នៅស្នាក់ការរងអូរសោម ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ផងដែរ៕/V/R

Post navigation