Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជាត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អ.ស.ប នាទីក្រុងហ្សឺណែវ”

Views: 2

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ គណៈប្រតិភូសរុបចំនួន ៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នៅទីក្រុងហ្សឺណែវ។

យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប)និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវនៅថ្ងៃទី៦ខែតុលាឆ្នាំ២០២២នេះបានបញ្ជាក់ថាក្នុងកិច្ចសន្ទនានេះគណៈប្រតិភូចំនួន៣០បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងវឌ្ឍនភាពនិងសមិទ្ធផលដែល កម្ពុជាសម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើនព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេសប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាពនិងស្ថាបនាដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស។

គណៈប្រតិភូបានកោតសរសើរចំពោះជោគជ័យ ដែលមានជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាពិសេស យុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនស្ទើរទូទាំងប្រទេសនិងគំនិតផ្តួចផ្តើមនៃកម្មវិធីគាំពារ សង្គមជាច្រើន ដើម្បីជួយដល់ស្ត្រី បុគ្គលិកកម្មករដែលត្រូវបានព្យួរពីការងារ និងក្រុមងាយរងគ្រោះ សេរីភាព សាសនា កំណើនអត្រាអក្ខរកម្មព្រមទាំងកិច្ចពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធជាច្រើនវិស័យ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពី ស្ថាប័នសិទ្ធិមនុស្សជាតិ ។
សូមជូនខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ព័ត៌មាន៖

Post navigation