Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សៀវភៅ ” កូនប្រុសច្បង នាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត ” ត្រូវបានផ្ដល់ជូនដល់ សាកលវិទ្យាល័យពីរនៅក្នុងខេត្តបន្ទាយមានជ័យ

Views: 1

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២២ លោក ឈួន ផាណា អនុប្រធានក្រុមការងារគ្រប់គ្រង សិស្ស-និស្សិត អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តបាត់ដំបង- បន្ទាយមានជ័យនេះ ព្រមទាំង ក្រុមការងារ បាននាំយកសៀវភៅ ” កូនប្រុសច្បង នាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត ” ប្រគល់ជូនដល់សាកល វិទ្យាល័យ ចំនួន ពីរក្នុងខេត្តបន្ទាយមានជ័យ ។

លោក ឈួន ផាណា​ បានបញ្ជាក់ថាៈ ការប្រគល់សៀវភៅនេះ ជូនដល់សាកល វិទ្យាល័យ ចំនួន ២ ក្នុងខេត្តបន្ទាយមានជ័យនោះ គឺធ្វើឡើង ដោយបានការអនុញ្ញាតពី សំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងយោងតាមសំណើសុំរបស់សាកល វិទ្យាល័យចំនួន២ ព្រមទាំងមានការចង្អុលបង្ហាញពីលោក លឹម គុណវឌ្ឍ ប្រធានក្រុម ការងារគ្រប់គ្រងសិស្ស-និស្សិត អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តបាត់ដំបង – បន្ទាយមានជ័យ។

យោងតាមមន្ត្រីក្រុមការងារនោះ បានឱ្យដឹងថាៈ សាកលវិទ្យាល័យ២ នោះ មាន៖១- សាកលវិទ្យាល័យជាតិមានជ័យ ដែលជាគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ តែមួយគត់ ក្នុងខេត្តនេះ ដែលបច្ចុប្បន្ន មាននិស្សិតជាង ១ពាន់នាក់ កំពុងសិក្សា និង ២- សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្ត ដែលជាគ្រឹះស្ថានឧត្តម សិក្សាឯកជន ដែលមាននិស្សិតជាង ២.០០០ នាក់ កំពុងសិក្សា ដែលនេះជាចំនួនច្រើន ជាងគេបំផុត។ គ្រឹះស្ថានសិក្សាទាំងពីរនេះ ស្ថិតក្នុងសង្កាត់ផ្សេងគ្នា តែក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ជីវ សារឹទ្ធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ និងលោក ណង ថា នាយកសាខា នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅបណ្ណាល័យរៀងៗខ្លួន បានទទួលសៀវភៅ ” កូនប្រុសច្បង នាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត ” នោះ ហើយបានថ្លែងអំណរគុណ និងអះអាងថា នឹងតម្កល់សៀវភៅដ៏សំខាន់នេះ ទុកឱ្យសាស្ត្រាចារ្យ និស្សិត បានអានស្រាវជ្រាវ ឈ្វេងយល់ ៕/V/N

សៀវភៅ ” កូនប្រុសច្បង នាយករដ្ឋមន្រ្តី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត ” ត្រូវបានផ្ដល់ជូនដល់ សាកលវិទ្យាល័យពីរ នៅក្នុងខេត្តបន្ទាយមានជ័យ(រូបថតប.ជ័យ)

Post navigation