Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ចំនួន ៥០០ ច្បាប់ បានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Views: 1

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និង លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ៥០០ ច្បាប់ ជូនលោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកហេង សួរ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកពៅ សុខ និង លោក មែ ស៊ីថុន ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។

លោកបានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អ ចំពេលមានតម្រូវការ ។

លោកបានឲ្យដឹងថា សៀវភៅដ៏មានតម្លៃនេះ នឹងចែកជូនដល់មន្ត្រីក្នុងក្រសួងខ្លះ និងខ្លះទៀតនឹងយកទៅចែកជូនក្រុមការងារ និងបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីជាការចែករំលែកក្នុងការសិក្សាឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។

ចំណែកលោក ពៅ សុខ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។

លោកបានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។

លោកបានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ៕/R

Post navigation