Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស៊ីហ្គេម៖ កម្ពុជាត្រៀមសណ្ឋាគារ ពីផ្កាយ៣ ដល់ផ្កាយ៥ រាប់ម៉ឺនបន្ទប់

Views: 4

ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: អឝ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ២០២៣ (Camsoc) លោក វ៉ាត់ ចំរើន បានអះអាងថាៈ កម្ពុជាបានត្រៀមសណ្ឋាគារ ចាប់ពីផ្កាយ ៣ ដល់ផ្កាយ ៥ រាប់ម៉ឺនបន្ទប់ ដើម្បីផ្ដល់ជូនភ្ញៀវ ដែលចូលមកទស្សនា ស៊ីហ្គេម ពិសេសភ្ញៀវ ដែលជាអ្នកគាំទ្រប្រភេទកីឡានីមួយៗ ដែលមកពីបណ្ដាប្រទេស ក្នុងតំបន់អាស៊ាន និងពិភពលោក។

សម្រាប់ឥណ្ឌូណេស៊ី កាលស៊ីហ្គេមនៅវៀតណាម មានអ្នកគាំទ្ររាប់ពាន់នាក់។ ពេលនេះ នាយបេសកកម្មស៊ីហ្គេម របស់ឥណ្ឌូណេស៊ី លោក Lexyndo Hakim បានអះអាងថាៈ សម្រាប់ស៊ីហ្គេមនៅកម្ពុជា ប្រជាពលរដ្ឋឥណ្ឌូណេស៊ី និងមកទស្សនាច្រើន ជាមិនខានឡើយ។

ថ្ងៃទី៣១ មករា ម្សិលមិញនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc បានទៅពិនិត្យមើលជាក់ស្ដែង ពីសកម្មភាពសាងសង់ភូមិកីឡា និងរចនាសម្ព័ន្ធមួយចំនួន នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្ដេចពិជ័យ បានជំរុញឲ្យត្រៀមលក្ខណ:ទទួលភ្ញៀវ ដែលជាអ្នកគាំទ្រកីឡា និង ទេសចរណ៍ ឲ្យបានល្អ ព្រោះពេលនេះ កម្ពុជាបានក្លាយជាគោលដៅដ៏សំខាន់ សម្រាប់អ្នកគាំទ្រវិស័យកីឡា នៃបណ្ដាប្រទេសជាសមាជិក។ អ្នកគាំទ្រ និងភ្ញៀវទេសចរ ឥឡូវនេះ គេចង់មកកម្ពុជា ព្រោះគេមើលឃើញថា ស៊ីហ្គេមនៅកម្ពុជា មានការត្រៀម លក្ខណ:បានល្អប្រសើរ ហេតុនេះ ទើបប្រទេសជិតខាងទាំងអស់ គេដាក់គោលដៅ មកកម្ពុជា។

កម្ពុជា ត្រៀមទាំងផ្លូវអាកាស ទាំងការផ្ដល់បដិសណ្ឋារកិច្ច សន្ដិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងរថយន្ដជាច្រើនឝ្រឿង ដើម្បីដឹកជញ្ជូនភ្ញៀវ នៃប្រទេសជិតខាង ដូចជាវៀតណាម ឡាវ ថៃ ដែលចូលមកគាំទ្របាល់ទាត់ ឬ ប្រភេទកីឡាផ្សេងៗទៀត៕ V / N

Post navigation