Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សិក្ខាកាម​ជំនាញ​សកម្មភាព​កំចាត់មីន​កូ​ឡំ​ប៊ី មក​សិក្សា​ក្រេប​បទពិសោធ​ន៏​ដល់​ខេត្តសៀមរាប​

Views: 4

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២​នេះ សិក្ខាកាម ជំនាញ សកម្មភាព​កំចាត់មីន​នៃ​ប្រទេស​កូ​ឡំ​ប៊ី មកដល់​ខេត្តសៀមរាប​ ក្រោយ​ស្ថានភាព​កូ​វីដ​១៩ មាន​ភាពប្រសើរ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​កូ​ឡុំ​ប៊ី​មក​។

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កូ​ឡំ​ប៊ី​បាន សំរេច​ចាត់​បញ្ជូន​សិក្ខាកាម​មក​ទទួល​ការហ្វឹកហ្វឺន​ជាមួយ​អង្គភាព​CMAC​នៅ​ខេត្តសៀមរាប ។ វគ្គ​ហ្វឹកហ្វឺន​នេះ ផ្តោតលើ​ប្រធានបទ​ស្តីអំពី​ការគ្រប់គ្រង​គុណភាព និង​បទដ្ឋាន​ប្រតិបត្តិការ​” មាន​រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​៣០ ឧសភា ដល់​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២​។

​សិក្ខាកាម​មាន​ចំនួន​១៥​រូប​ស្ត្រី​មាន​ចំនួន​២​រូប ក្នុងនោះ​មាន​ទ័ពជើងគោក​១០​នាក់ ទ័ពជើងទឹក​២​នាក់ ទ័ពអាកាស​១​នាក់ និង​តំណាង​ស្ថាប័ន​ផ្នែក​រក្សា​សន្តិភាព ក្នុង​វិស័យ​កម្ចាត់​ចំនួន​២​នាក់​មកពី​ក្រសួងការពារជាតិ និង​ការិយាល័យ​បេស​ក កម្ម​រក្សា​សន្តិភាព​ជាន់ខ្ពស់​។

​គួរ​លឹក​ផងដែរ​ថា​ប្រទេស​កូ​ឡុំ​ប៊ី​គឺជា​ប្រទេស​ដំបូង​គេ​ដែល​ទទួល​ការ​ហ្វឹ​ន​ហ្វឺ​ន សហប្រតិបត្តិការ ត្បូង​-​ត្បូង ក្នុង​វិស័យ​សកម្មភាព​មីន​ជាមួយ​អង្គភាព​ស៊ីម៉ាក់ ដែល​គិត​មកដល់ពេលនេះ មាន​សិក្ខាកាម​សរុប​ចំនួន ១៧៣​នាក់ និង​វគ្គ​ហ្វឹក ហ្វឺ​ន​សរុប​ចំនួន ១០​វគ្គ​។ សូមបញ្ជាក់ថា​គំរោង​ផ្តល់​ការហ្វឹកហ្វឺន​ត្បូង​-​ត្បូង​នេះ គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​តា​មរយ​:​ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​ជប៉ុន (JICA)៕​/PC

Post navigation