Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្លាប់​១៥​នាក់​ក្នុង​កុបកម្ម​ជាថ្មី​នៅ​ពន្ធនាគារ​អេក្វាទ័​រ​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​អេក្វាទ័រ​បាន​រាយការណ៍​ថា អ្នកទោស​យ៉ាងហោចណាស់ ១៥ នាក់​បាន​ស្លាប់​ក្នុង​កុបកម្ម​ចុងក្រោយ​បំផុត​ដែល​វាយប្រហារ​ប្រព័ន្ធ​ពន្ធនាគារ​ពោរពេញ​ដោយ​បញ្ហា​របស់​ប្រទេស​អាម៉េរិក​ខាងត្បូង​មួយ​នេះ​។​

​សេចក្តី​ថ្លែងការណ៍​ពី SNAI ដែល​ជា​ទីភ្នាក់ងារ​គ្រប់គ្រង​ពន្ធនាគារ​របស់​អេក្វាទ័រ បានឱ្យដឹងថា កុបកម្ម​បាន​បណ្តាលឱ្យ​មនុស្ស ១៥ នាក់​ស្លាប់ និង ២១ នាក់​រងរបួស​។​

​ទីភ្នាក់ងារ SNAI បានប្រកាស​មុននេះ​ថា អង្គភាព​យុទ្ធសាស្ត្រ​កំពុង​បន្ត​ប្រតិបត្តិការ​ដើម្បី​ដណ្តើម​ការគ្រប់គ្រង​មកវិញ​លើ​ពន្ធនាគារ ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ឡា​តា​គូ​អាដូ​រ៉ាន (Latacuadoran) ភាគ​ខាងត្បូង​ប្រទេស​អេក្វាទ័​រ​។​

​ពន្ធនាគារ ដែល​មាន​អ្នកទោស​ប្រហែល ៤.៣០០ នាក់ និង​ជា​ពន្ធនាគារ​ធំ​ជាងគេ​មួយ​នៅក្នុង​ប្រទេស គឺជា​កន្លែង​នៃ​ការផ្ទុះ​អំពើហិង្សា​សំខាន់ៗ​ចំនួន​ប្រាំពីរ ដែល​ទាក់ទង​នឹង​ការជួញដូរ​គ្រឿងញៀន ដែល​បាន​បណ្តាលឱ្យ​អ្នកទោស​ជាង ៤០០ នាក់​ស្លាប់​ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០២១​។​

​អាជ្ញាធរ​មិន​អាច​ទប់ស្កាត់​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​នេះ​បាន​ទេ ដែល​តែងតែ​ប្រព្រឹត្ត​ដោយ​ប្រើ​កាំបិត និង​ពាក់ព័ន្ធ​នឹង​ការ​កាត់​ក្បាល​។​

​យោង​តាម​ការ​ប៉ាន់​ប្រមាណ​ជា​ផ្លូវការ ពន្ធនាគារ ដែល​មាន​មនុស្ស​ច្រើន​កកកុញ​របស់​ប្រទេស​នេះ គឺ​មាន​អ្នកទោស​ប្រហែល ៣៥.០០០ នាក់​ដែល​ភាគច្រើន​ជា​សមាជិក​នៃ​ក្រុម​អន្ធ​ពាល​​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​។​

​មាន​ព្រំប្រទល់​ជាប់​នឹង​កូឡុំប៊ី​និង​ប៉េ​រូ ដែល​ជា​ប្រទេស​ផលិត​កូកាអ៊ីន​ធំ​បំផុត​របស់​ពិភពលោក​អេក្វាទ័រ​បម្រើ​ជា​ច្រក​ចេញ​ដំណើរ​សម្រាប់​ការដឹកជញ្ជូន​គ្រឿងញៀន​ជា​ចម្បង​ទៅកាន់​សហរដ្ឋ​អាម៉េរិក​​និង​អឺរ៉ុប​។​

​ក្នុង​ឆ្នាំ ២០២១ អេក្វាទ័រ​រឹបអូស​បាន​ថ្នាំញៀន​ចំនួន ២១០ តោន ដែល​ភាគច្រើន​ជា​កូកាអ៊ីន​។​

​កាលពី​ឆ្នាំមុន ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន ១៧,៧ លាន​នាក់​នេះ មាន​អត្រា​ឃាតកម្ម​ចំនួន ១៤ នាក់​ក្នុង ១០០.០០០ នាក់ ដែល​ស្មើ​ជិត​ទ្វេ​ដង​នៃ​ករណី​ឃាតកម្ម​ឆ្នាំ ២០២០៕

ទីភ្នាក់ងារ SNAI បានប្រកាស​មុននេះ​ថា អង្គភាព​យុទ្ធសាស្ត្រ​កំពុង​បន្ត​ប្រតិបត្តិការ​ដើម្បី​ដណ្តើម​ការគ្រប់គ្រង​មកវិញ​លើ​ពន្ធនាគារ​នៅក្នុង​ទីក្រុង​ឡា​តា​គូ​អាដូ​រ៉ាន​

Post navigation