Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្លាប់​កើន​ជាង​៦០០​នាក់​និង​របួស​ជាង​២​ពាន់​នាក់​ក្នុង​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​វាយប្រហារ​តួ​ក​គី​និង​ស៊ី​រី​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​,​បំណង (​ដេល្លី​ម៉េល​) ៖ មនុស្ស​ជាង ៦០០ នាក់​បាន​ស្លាប់​បន្ទាប់ពី​រញ្ជួយ​ដី​កម្រិត ៧,៨ រិ​ច្ឆ​ទ័របាន​វាយ​ប្រហារភាគ​ខាងត្បូង​ប្រទេស​តួ​ក​គី​និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

​ជាមួយនឹង​អ្នក​រង​របួស​ជាង​២.០០០​នាក់ ចំនួន​អ្នក​ស្លាប់ ៦៤១ នាក់​ត្រូវ​គេ​រំពឹងថា​នឹង​កើនឡើង​ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្វែងរក​តាម​គំនរ​បាក់បែក​នៅតាម​បណ្តា​ទីក្រុង​និង​ទីប្រជុំជន​នានា​​ជុំវិញ​តំបន់​នោះ​។​

​យ៉ាងហោច​ណាស់​មនុស្ស​២៨៤​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ដប់​ខេត្ត​របស់​តួ​ក​គី ខណៈ​ជាង​២.០០០​នាក់​រងរបួស​។​ចំនួន​មនុស្ស​ស្លាប់​នៅ​ស៊ី​រី ក្នុង​តំបន់​រដ្ឋាភិបាល​កាន់កាប់​បាន​ឡើងដល់​២៣៩​នាក់​និង​​ជាង​៦០០​នាក់​រងរបួស​។​នៅ​តំបន់​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់​មនុស្ស​១៤៧​នាក់​បាន​ស្លាប់​និង​រាប់រយ​នាក់​រងរបួស​។​

​នៅ​សងខាង​នៃ​ព្រំដែន អ្នកស្រុក​បាន​ភ្ញាក់​ពី​ដំណេក​ដោយសារ​រញ្ជួយ​ដី​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​ហើយ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ខាងក្រៅ ខណៈ​អគារ​ជាច្រើន​បាន​ដួល​រាប​ដល់​ដី​ហើយ​រលក​រំ​ញ័រ​ដ៏​ខ្លាំង​​នៅតែ​បន្ត​។​

​បុគ្គលិក​សង្គ្រោះ​និង​អ្នក​រស់នៅក្នុង​ទីក្រុង​ជាច្រើន​បាន​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត ដោយ​ធ្វើការ​គាស់​កាយ​ចម្រឹង​ដែក​និង​គំនរ​បេតុង​យក្ស​ជាច្រើន​។​

​អគារ​នានា​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ទីក្រុង​អាដាណា (Adana)​នៃ​ប្រទេស​តួ​ក​គី ខណៈ​នៅ​ភាគ​ខាងកើត​ក្នុង​ទីក្រុង​ឌីយ៉ាបា​គៀ (Diyarbakir)​រថយន្តស្ទូច​និង​ក្រុម​ជួយសង្គ្រោះ​​បាន​ប្រញាប់ប្រញាល់​សែង​មនុស្ស​ចេញ​ពី​អគារ​បេតុង​លើ​ភ្នំ​មួយ ដែល​ពីមុន​ធ្លាប់ជា​អា​ផាត​មិន​។​

​នៅ​ខាង​ព្រំដែន​ស៊ី​រី​ឯ​ណោះ​វិញ រញ្ជួយ​ដី​បាន​វាយលុក​តំបន់​កាន់កាប់​របស់​ក្រុមប្រឆាំង កន្លែង​ដែល​មាន​មនុស្ស​រស់​នៅ​ប្រហែល​៤​លាន​នាក់​ដែល​ត្រូវបាន​ផ្លាស់​ទីលំនៅ​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​ស៊ី​រី​ដោយ​​សារ​សង្គ្រាម​ស៊ីវិល​ដ៏​យូរ​របស់​ប្រទេស​នេះ​។​

​វេជ្ជបណ្ឌិត មូ​ហ៊ីប កាដឌួ (Muheeb Qaddour)​បាន​និយាយ​ពី​ទីក្រុង​អាត​មេ (Atmeh)​ថា “​យើង​បារម្ភ​ថា​ការ​ស្លាប់មាន​ចំនួន​រាប់រយ​នាក់​”​។​

​លោក រ៉ា​អេត សាឡា (Raed Salah) ប្រធាន​អង្គការ​សង្គ្រោះ​បន្ទាន់ White Helmets នៅក្នុង​តំបន់​របស់​ក្រុម​ប្រឆាំង បាន​និយាយ​ថា​សង្កាត់​ទាំងមូលៗ​ត្រូវ​បាន​ដួលរលំ​នៅ​ក្នុង​តំបន់​មួយ​​ចំនួន​៕

​មនុស្ស​រាប់រយ​នាក់​ជាប់​ក្រោម​គំនរ​បាក់បែក​នៃ​អាគារ​នៅ​ជាច្រើន​ខេត្ត​ក្រុង​របស់​តួ​ក​គី​កាលពី​ថ្ងៃ​ចន្ទ​

Post navigation