Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្លាប់​ម្នាក់ និង​២​នាក់​របួសធ្ងន់ នៅពេល​រថយន្ត​ដឹក​ដីខ្សាច់​បុក​រថយន្ត​លុច​ស៊ី​ស នៅ​ស្រុក​ទឹកឈូ​

Views: 4

ដោយ​: ស​រិ​ទ្ធ / កំពត​: មនុស្សម្នា​ក់បាន​ស្លាប់ និង ពីរ​នាក់​ទៀត​បាន​រង​របួស ក្នុងករណី​រថយន្ត​ដឹក​ខ្សាច់ បុក​ជាមួយ​រថយន្ត​លុច​ស៊ី​ស កាលពី​វេលា​ម៉ោង ១៦ និង​៣០​នាទី​ល្ងាច នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​១៤៣-១៤៤ ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក SCANIA យី​ឌុប​ពាក់​ស្លាក​លេខ​តាកែវ ៣A៤២៦៤ បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​មិន​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​បាន​គេចខ្លួនបាត់ បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​ក្នុងទិសដៅ​ផ្ទុយគ្នា​ម៉ាក​លុច​ស៊ី​ស​៤៧០ ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ ២M-៨៦៤១ រួច​បាន​បន្តទៅ​បុករ​ថយ​ន្ដ​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ក្បាល​ភ្នំពេញ ៣F-២៧៩៥ និង​កន្ទុយ​ព្រៃវែង ៤A-០១៥០ បើកបរ​ដោយ​ឈ្មោះ ព្រាប ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បណ្ដាល​ឲ្យ​រថយន្ដ​រង​ការខូចខាត​ផងដែរ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់ ឈ្មោះ ឈាង ផល្លា ដែល​អ្នកជិះ​ក្នុង​រថយន្ត​លុច​ស៊ី​ស បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​មនុស្ស ២​នាក់​ទៀត​របួស់ ចំណែក​រថយន្ដ​ទាំង ៣​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​ចរាចរណ៍​ផ្លូវគោក យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

Post navigation