Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមាជិក​សភា​ជប៉ុន​និយាយថា ចិន​ប្រាកដជា​វាយបក​វិញ​ទៅលើ​ការគ្រប់គ្រង​បន្ទះ​ឈីប​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​កំពុងកាន់​អំណាច​បា​ន​និយាយថា ចិន “​ប្រាកដ ១០០ ភាគរយ​”​នឹង​សងសឹក​លើ​ការគាំទ្រ​របស់​ជប៉ុន​ចំពោះ​​ការ​រឹតបន្តឹង​របស់​រដ្ឋបាលបៃដិ​ន​លើ​ការនាំចេញ​បន្ទះ​ឈី​ប ហើយ​ក្រុមហ៊ុន ដែល​ប្រឈមមុខ​នឹង​ជម្លោះ​នេះ គួរតែ​ស្វែងរក​ទីផ្សារ​នៅ​កន្លែង​ផ្សេង​។​

​លោក ស៊ី​ហ្គេ​ហា​រូ អា​អូ​យ៉ាម៉ា (Shigeharu Aoyama) ដែល​បម្រើការ​នៅក្នុង​គណៈកម្មាធិកា​ររ​បស់​គណបក្ស​ដែល​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម បាន​និយាយថា​”​ចិន​នឹង​ត្រឡប់មកវិញ​​ជាមួយនឹង​ការ​សងសឹក​កាន់តែខ្លាំង ហើយ​ក្រុមហ៊ុន​ជប៉ុន​ដែល​ធ្វើ​អាជីវកម្ម​នៅ​ទី​នោះ​ប្រហែលជា​នឹងរង​ការខូចខាត​”​។

​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​នៅក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​សារព័ត៌មាន Bloomberg News បន្ទាប់​ពី​ទូរទស្សន៍​នេះ​បាន​រាយការណ៍​ថា​ហូ​ឡង់​និង​ជប៉ុន​ជិត​ចូលរួម​កិច្ច​ខិត​​ខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​ក្នុងការ​រឹតបន្តឹង​ការនាំ​ចេញ​បច្ចេកវិជ្ជា​បន្ទះ​ឈីប​ទៅកាន់​ប្រទេស​ចិន​។​

​ជប៉ុន​និង​ហូឡង់​គឺជា​កន្លែង​សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​ផលិត​បន្ទះ​ឈីប​សំខាន់ៗ ប៉ុន្តែ​គេ​មិន​ទាន់​ច្បាស់​ថា​តើ​ការ​រឹតបន្តឹង​របស់​ពួកគេ​នឹង​ធ្វើឡើង​បែបណា​នោះ​ទេ​។​

​លោក​បាន​បន្ថែមថា “​ពួក​គេ​គួរតែ​យក​វា​ធ្វើ​ជា​ចំណុចរ​បត់​មួយ ហើយ​ស្វែងរក​ទីផ្សារ​ផ្សេងទៀត​” ដោយ​និយាយថា​គាត់​គាំទ្រ​ការចូលរួម​របស់​ជប៉ុន​នៅក្នុង​វិធានការ​នេះ​។​

​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ជប៉ុន ហើយ​បាន​និយាយថា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាម៉េរិកបាន​បង្ហាញ​ពី “​ផលប្រយោជន៍​អនុត្តរភាព​អាត្មានិយម​” របស់ខ្លួន​។​រដ្ឋបាលបៃដិ​ន​បាន​ចេ​ញ​​ច្បាប់​ថ្មី​ជាច្រើន​ក្នុង​ខែតុលា ដែល​រួម​មាន​ការ​រឹតបន្តឹង​លើ​ការផ្គត់ផ្គង់​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ទំនើប​បំផុត​របស់​ក្រុមហ៊ុន​ផលិត​របស់​អាម៉េរិក​ដល់​អតិថិជន​ចិន និង​រឹតបន្តឹង​លើ​ជនជាតិ​អាម៉េរិក​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​បន្ទះ​ឈីប​របស់​ចិន ដែល​នេះ​ជា​ចំណាត់ការ​មួយ​ដើម្បី​រារាំង​ការទទួលបាន​ជំនាញ​ឯកទេស​ជាក់លាក់​។​

​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ខ្នាតយ​ក្ស​របស់​ហូ​ឡង់ ASML​បាន​ប្រាប់​ទូរទស្សន៍ Bloomberg ថា​វិធានការ​ដឹកនាំ​ដោយ​អាម៉េរិក​ក៏​អាច​ជំរុញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​អភិវឌ្ឍ​បច្ចេកវិជ្ជា​ផ្ទាល់ខ្លួន​នៅ​​ក្នុង​គ្រឿង​ម៉ាស៊ីន​ផលិត​បន្ទះ​ឈីប​កម្រិត​ខ្ពស់​ផង​ដែរ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ខែ​មុន​បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​គោលបំណង​លុបចោល​ការគ្រប់គ្រង​ការនាំចេញ​ដែល​ដាក់ចេញ​ដោយ​សហរដ្ឋ​អាម៉េរិក​។​ចិន​ក៏​​មាន​ប្រវត្តិ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ផង​ដែរ​ចំ​ពេល​កំពុង​មាន​ជម្លោះ​នយោបាយ​ជាមួយ​ប្រទេស​ជិតខាង​៕

​មន្ត្រី​ជប៉ុន​រំពឹងថា ចិន​នឹង​វាយបក​ចំពោះ​កិច្ចសហការ​គ្នា​បិទ​ខ្ទប់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​បន្ទះ​ឈី​បរបស់ខ្លួន​

Post navigation