Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមាជិកអតីតគណបក្សប្រឆាំង និងគណបក្សផ្សេងៗ ជាង ៧០០នាក់ នៅខណ្ឌមានជ័យ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

Views: 3

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្ស នយោបាយផ្សេងៗទៀត ចំនួនជាង ៧០០ នាក់ នៅខណ្ឌមានជ័យ បានស្ម័គ្រចិត្តមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈន៍ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជន កម្ពុជា បានធ្វើពិធីប្រកាសបញ្ចូលសមាជិក សមាជិកាទាំង នោះជាផ្លូវការ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ស ថេត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា មកពីអតីត គណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត សរុបចំនួន ៧០៥ នាក់ ដែលបានស្ម័គ្រចិត្ត មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈន៍ ។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក ប្រធានគណបក្សខណ្ឌ លោកប្រធាន អនុប្រធាន គណបក្សសង្កាត់ លោក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយភូមិទាំង១១ នៃសង្កាត់បឹង ទំពន់១ ខណ្ឌមានជ័យផងដែរ ។

សូមជម្រាបថា អតីតមន្ត្រីជាន់ខ្ពស់ និងសមាជិកគណបក្សប្រឆាំងនិងគណបក្សនយោបាយ ផ្សេងៗ បានសម្រេចចិត្តចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដោយសារតែពួកគេ អស់ជំនឿលើមេដឹកនាំរបស់ពួកគេ គ្មានជំហរច្បាស់លាស់ ញុះញង់ប្រជាពលរដ្ឋ ជេរប្រមាថ និងជាពិសេស ដើរតាមនយោបាយរបស់ អតីតមេដឹកនាំសង្គ្រោះជាតិ ដែលជាជនក្បត់ជាតិ ៣ជំនាន់៕ V / N

Post navigation