Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ពន្ធភាព​ដឹកនាំ​ដោយ G7 ដាក់ចេញ​ការកំណត់​តម្លៃ​លើ​ផលិតផល​ប្រេង​របស់​រុស្ស៊ី​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​ប្រទេស​អ្នក​មាន​ទាំង​ប្រាំពីរ (G7)​សហភាព​អឺរ៉ុប (EU)​និង​អូស្ត្រាលី បាន​កំណត់​តម្លៃ​សម្រាប់​ប្រេងម៉ាស៊ូត​និង​ផលិតផល​ប្រេង​ចម្រាញ់​ផ្សេង​ទៀត​របស់​រុស្ស៊ី​​ដើម្បី​រក្សា​ទីផ្សារ​ផ្គត់ផ្គង់ និង​រឹតត្បិត​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ នៅពេល​ដែល​ទណ្ឌកម្មរ​បស់ EU ចាប់ផ្តើម​។​

​វិធានការ​របស់ EU​ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ៥ ខែ​កុម្ភៈ​ធ្វើឡើង បន្ទាប់​ពី​ការដាក់ទណ្ឌកម្ម​មុន​របស់ EU លើ​ប្រេង​ឆៅ​ដឹក​តាម​សមុទ្រ​របស់​រុស្ស៊ី ដែល​ក្នុងនោះ​ប្លុក G7 និង​អូស្ត្រាលី​បាន​កំណត់​តម្លៃ​​ប្រេង​ឆៅ ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ចាប់ពី​ថ្ងៃទី ៥ ខែ​ធ្នូ ឆ្នាំ​មុន​មក​។​

​សម្ពន្ធ​នេះ​មាន​គោលបំណង​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ជុំវិញ​ការ​លុកលុយ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែន​កាលពី​ជិត​មួយ​ឆ្នាំ​មុន ដោយ​ដកហូត​ប្រាក់​ចំណូល​ពី​ការនាំចេញ​ប្រេង និង​ផលិតផល​របស់​ខ្លួន​ខណៈ​ទប់ស្កាត់ការ​​កើនឡើង​នៃ​តម្លៃ​ដែល​អាច​កើតឡើង​ណាមួយ ប្រសិនបើ​ប្រេង​រុស្ស៊ី​ឈប់​ហូរ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​។​

​ដោយ​មើលឃើញ​ថា​ជា​ឧបករណ៍​ការពារ​សុវត្ថិភាព​មួយ​ពី​បម្រាម​របស់ EU ដែល​គ្របដណ្តប់​លើ​ប្រេង​ធានារ៉ាប់រង​និង​ប្រេង​ដឹក​តាម​សមុទ្រ​របស់​រុស្ស៊ី យន្តការ​កំណត់​តម្លៃ​នេះ​នឹង​អនុញ្ញាត​ឱ្យ​សេវាកម្ម​បែប​​នេះ​កើតឡើង​នៅក្រោម​តម្លៃ​បង្ខំ​មួយ​។​

​ក្រុម​ចម្រុះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការកំណត់​តម្លៃ​លើ​ផលិតផល​ប្រេង​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃទី ៥ ខែ​កុម្ភៈ ឬ “​ឆាប់ៗ​នេះ​” ។ ប្រទេស​ដែល​ចូលរួម​បាន​និយាយថា​ពួកគេ​នឹង​រួមបញ្ចូល “​ការលើកលែង​ដែល​មាន​កំណត់​ពេលវេលា​” សម្រាប់​ផលិតផល​ដែល​ត្រូវបាន​ផ្ទុក​នៅ​លើ​កប៉ាល់​មុន​ថ្ងៃទី ៥ ខែ​កុម្ភៈ​។​

EU​ហាម​មិនឱ្យ​នាវា EU ដឹក​ផលិតផល​ប្រេង​មាន​ប្រភព​នៅ​រុស្ស៊ី លុះត្រាតែ​ផលិតផល​នោះ​ត្រូវបាន​ទិញ​ក្នុងតម្លៃ​មួយ​ទាប​ជាង​តម្លៃ​ដែល​បាន​ព្រមព្រៀង​ដោយ​សម្ពន្ធ​នេះ​។​បម្រាម​នេះ​ក៏​អនុវត្ត​ចំពោះ​ក្រុម​​ហ៊ុន​ដែល​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស ឈ្មួញ​កណ្តាល ឬ​ហិរញ្ញវត្ថុ ដូចជា​ការធានារ៉ាប់រង​សម្រាប់​ក្រុមហ៊ុន ដែល​ដឹក​ជញ្ជូន​ផលិតផល​ប្រេង​ចម្រាញ់​ពី​រុស្ស៊ី​ផងដែរ​។​

​ប្រសិនបើ​កប៉ាល់​ដែល​បើកបរ​នៅ​ក្រោម​ទង់ជាតិ​របស់​ភាគី​ទី​បី​ដោយ​ចេតនា​ដឹក​ប្រេង​របស់​រុស្ស៊ី​លើស​ពី​តម្លៃ​កំណត់​នោះ ប្រតិបត្តិ​ករ EU​នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធានា ផ្តល់​ហិរញ្ញប្បទាន​និង​ផ្តល់​​សេវាកម្ម​នាវា​សម្រាប់​រយៈពេល ៩០ ថ្ងៃ​បន្ទាប់ពី​ទំនិញ​ត្រូវបាន​ដាក់​ចុះ​។​

​កប៉ាល់ ដែល​មាន​ទង់ EU នឹង​ត្រូវ​ទទួលរង​ការផាកពិន័យ​យោង​ទៅតាម​ច្បាប់​ជាតិ ប៉ុន្តែ EU​នឹង​ធ្វើការ​លើ​ការពិន័យ ៥% នៃ​ចំណូល​ជា​សកល​សម្រាប់​ក្រុមហ៊ុន​ណា​ដែល​បំពាន​លើ​ទណ្ឌកម្ម​របស់ EU​។​

​សម្ព​ន្ធ G7 បាន​និយាយថា ខ្លួន​នឹង​ពិនិត្យមើល​តម្លៃ​ប្រេង​ឆៅ​ថ្ងៃទី ៥ ខែ​ធ្នូ​ឡើងវិញ​ក្នុង​ខែមីនា​៕

សម្ព​ន្ធ G7 នឹង​អនុវត្ត​ការកំណត់​តម្លៃ​ប្រេង​រុស្ស៊ី​នៅ​ថ្ងៃទី ៥ កុម្ភៈ​ស្អែក​នេះ​

Post navigation