Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​រថយន្ត MG សាខា​ផ្លូវ​៦០​ម៉ែត្រ (MG 60M)

Views: 2

​ភ្នំពេញ​៖ ក្រុមហ៊ុន អឹម​ជី ខេ​ម​បូ​ឌា កាលពីពេលថ្មីៗនេះបាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី​សាខា​៦០​ម៉ែត្រ​។ MG​គឺជា​ម៉ាក​រថយន្ត​របស់​ចក្រ​ភព​អង់គ្លេស​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩២៤​និង​បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ​ដែល​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បី​ដណ្តើម​តំណែង​របស់ខ្លួន​នៅលើ​វេទិកា​ទាក់ទង​នឹង​ការលក់​រថយន្ត​។​

​យោងតាម​ភាព​រីកចម្រើន​របស់ខ្លួន អឹម​ជី ខេ​ម​បូ​ឌា (MG Cambodia)​បាន​បើកសម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​ទំនើប​ដែលមាន​កម្ពស់​២​ជាន់​ជាមួយនឹង​បន្ទប់​រង់ចាំ ដ៏​មាន ផាសុខភាព និង​ទីធ្លា​ធំ​ទូលាយ ដើម្បី​រៀបចំ​ត្រៀម​ទទួល​ស្វា​គម​ន៏​នៃ​រថយន្ត​ម៉ូ​ដែល​ថ្មី​ម៉ាក MG Marvel-R នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​នាឱកាស​ដ៏​វិសេសវិសាល​នេះ​ផងដែរ លោក ហូ​មេន សេន​តូ​នី តាន់​ឌី​ហ្សូ​ណូ (Mr. Homan Tandijono) អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន TF Motors Cambodia ដែលជា​ក្រុមហ៊ុន​នាំចូល​រថយន្ត MG មក​កម្ពុជា​បាន​មាន​ប្រសា​ស​ន៏​ថា “​ថ្ងៃនេះ​ខ្ញុំ​ពិតជា​រំភើប និង​រីករាយ​ជាខ្លាំង​ចំពោះ​ការបើក​សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​រថយន្ត សាខា​ថ្មី ផ្លូវ​៦០​ម៉ែត្រ​។ ថ្វីត្បិតតែ​មួយរយៈ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជាក៏ដូចជា​ពិភពលោក​ទាំងមូល​បាន​ជួប​វិបត្តិ​កូ​វិដ​១៩​ក៏ដោយ​ក៏​ក្រុមការងារ​របស់​យើង​នៅ គ្រប់ផ្នែក​​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ទាំងនេះ​។ នាពេល​អនាគត យើង​សង្ឃឹមថា​នឹងមាន​សាខា​ថ្មី​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ​ក្រោយនេះ យើង​នឹងមាន​អ្វី​ថ្មីៗ​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​យើង ដូច​ជាការ​នាំចូល​ផលិតផល​ថ្មី​និង​មជ្ឈមណ្ឌល​សេវាកម្ម​ថែទាំ​ជួសជុល​ប្រកបដោយ ភាព​ច្នៃប្រឌិត​និង​ស្មោះស្ម័គ្រ​ជាមួយ​ឆន្ទៈ​ក្នុងការ​កែលម្អ​ការពេញចិត្ត​ទៅកាន់​សហគមន៍​របស់​យើង​។​”

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ក៏បាន​ថ្លែងអំណរគុណ​ជាពិសេស​ដល់ដៃ​គូរ​ហិរញ្ញវត្ថុ​ជាច្រើន​ដែល​ផ្តល់​លក្ខ​ខ័​ណ្ឌ​កម្ចី​ដ៏​ល្អ​និង​ងាយស្រួល​ដល់​អតិថិជន MG ។​

​ក្នុង​ព្រឹត្តិការណ៍​នេះដែរ MG ក៏បាន​បង្ហាញ​ពី​ផ្នែក​មួយ​នៃ​ទំនៀម​ទំលាប់​ខ្មែរ រួមមាន​ដូចជា ការ​រាំ​ជូនពរ ពិធីសូត្រមន្ត ការ​កាត់​ខ្សែបូ និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ព្រមទាំង មានការ​រៀបចំ​អាហារ​ថ្ងៃត្រង់​ជូន​ភ្ញៀវកិត្តិយស​ទាំងអស់​ដើម្បី​ផ្តល់​បន្ថែម​នូវ​ភាព​រីករាយ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​រថយន្ត​សាខា​ផ្លូវ​៦០​ម៉ែត្រ​ដែលមាន​ទីតាំង នៅ ផ្លូវ​ឧកញ៉ា មហា​ភក្តី​ហ៊ុន​នាង​, សង្កាត់​ចាក់អង្រែ​ក្រោម​, ខណ្ឌមានជ័យ​, រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ននេះ ក្រុមហ៊ុន​MG មាន​៣​សាខា​៖​សាខា​ទី​១ ស្ថិត​លើផ្លូវ​សហព័ន្ធ​រូ​ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​នៅ​ជិត​ស្ពាធ​អាកាស​៧​មករា​)​។​សាខា​ទី​២ ស្ថិត​លើផ្លូវ​ឧកញ៉ា មហា​ភក្តី​ហ៊ុន​នាង (​ផ្លូវ​៦០​ម៉ែត្រ​) សង្កាត់​ចាក់អង្រែ​ក្រោម​, ខណ្ឌមានជ័យ​។​សាខា​ទី​៣ ម​ជ្ឃ​មណ្ឌល​ថែ​រទាំ និង​ជួសជុល ដែល​ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ខាងលិច​ផ្សារ​ម៉ាក្រូ ចម្ងាយ ២០០ ម៉ែត្រ​)៕​

Post navigation