Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេច ហេង សំរិន អំពាវនាវដល់សមាជិក គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នា ដើម្បីទទួលបានជោគជ័យលើសលប់នៅពេលបោះឆ្នោតខាងមុខ

Views: 1

ដោយៈមុនិរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំបានអំពាវនាវដល់សមាជិក សមាជិកាគណបក្ស និងក្រុមការងារគណបក្ស ខេត្តត្បូងឃ្មុំត្រូវពង្រឹងសាមគ្គីភាព ក្នុងក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់
អង្គការមហាជន ពិសេសយុវជន ហើយធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នា ឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមទិសដៅនៃរបាយការណ៍ ឯកសារជំនួយស្មារតី កម្មវិធីនយោបាយអាណត្តិទី៧ ដែលគណបក្សបានដាក់ចេញសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស។

ការអំពាវនាវរបស់សម្តេចប្រធានកិត្តិយសគណបក្ស បានធ្វើឡើង នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាសដែល​សម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពី​
លទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ របស់គណបក្ស ឆ្នាំ២០១៨-២០២២ និងទិសដៅ​ភារកិច្ច ឆ្នាំ២០២៣ និងផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់កសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលមហាសន្និបាតវិសាមញ្ញ
តំណាងទូទាំងប្រទេសរបស់គណបក្ស បានសម្រេចកាលពីថ្ងៃទី ២៨-២៩ ខែមករា
ឆ្នាំ២០២៣។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថាៈ កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះគឺសំដៅឱ្យអង្គប្រជុំយើង បានយល់ជ្រួតជ្រាបស៊ីជម្រៅ និងឯកភាពគ្នាទៅលើសំណុំឯកសារ ដែលមហាសន្និបាតវិសាមញ្ញ បានអនុម័ត ទាំងការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរយៈពេល ៥ឆ្នាំកន្លងមក និងទិសដៅភារកិច្ច ឆ្នាំ២០២៣
ពិសេសកម្មវិធីនយោបាយ ៥ឆ្នាំ ដែលគណបក្សបានដាក់ចេញ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាពេលខាងមុខ ក៏ដូចជា ជំហ៊ានការងារជាក់ស្តែងទាំងឡាយ ដែលត្រូវបន្តធ្វើពីពេលនេះ រហូតដល់ការបោះឆ្នោត និងក្រោយការបោះឆ្នោត
ដើម្បីរៀបចំការងារជាក់ស្តែង ក្នុងក្របខណ្ឌខេត្ត​សំដៅដណ្តើមជ័យជំនះ​ក្នុងការបោះឆ្នោតនាពេលខាងមុខ ឱ្យសម្រេចបានតាមសន្ទស្សន៍ ដែលគណបក្ស បានដាក់ចេញ សម្រាប់មណ្ឌលខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ សម្តេចប្រធានកិត្តិយសគណបក្ស បានស្នើដល់ក្រុមការងារ និងសមាជិកសមាជិកាទំាងអស់ បន្តពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់ពង្រាយក្រុមការងារ ឱ្យដល់គ្រប់ភូមិនៃឃុំ និងសង្កាត់នីមួយៗ។ ក្រុមការងារ
គ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាព ចុះជួយគាំទ្រដល់មូលដ្ឋាន ក្នុងការរៀបចំចាត់ចែងអនុវត្តផែនការការងារ ឆ្ពោះទៅកាន់ការបោះឆ្នោត ឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ។
បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការកសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោត តាមគោលការណ៍ “ពង្រឹងចាស់ កសាងថ្មី” ដោយខិតខំធ្វើឱ្យសមាជិកម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក៕ V / N

Post navigation