Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​បញ្ជា​លុបចោល​ទាំងអស់​នូវ​រាល់​ការអនុញ្ញាត​ឱ្យធ្វើ​ការដោះដូ​រ និង​អភិវឌ្ឍ​សួនសត្វ​ភ្នំ​តា​ម៉ៅ

Views: 11

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានចេញ​បញ្ជា​លុបចោល​ទាំងអស់​នូវ​រាល់​ការអនុញ្ញាត​ឱ្យធ្វើ​ការដោះដូ​រ និង​អភិវឌ្ឍ​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​អោយ​ក្រុមហ៊ុន​ដែល​បាន​ឈូសឆាយ​ត្រូវ​បញ្ឈប់​សកម្មភាព និង​ត្រូវ​ដាំ​ដើមឈើ​​ឡើងវិញ​លើដី​ដែល​បាន​ឈូសឆាយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៧ ខែសីហា​នេះ​ថា “​បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​! ប៉ុន្មាន​ថ្ងៃ​មកនេះ​មាន​សំណូមពរ​ជាច្រើន​មក​រាជរដ្ឋាភិបាល​ដើម្បី​រក្សាទុក​ព្រៃ​នៅក្បែរ​សួនសត្វ​ភ្នំ​តា​ម៉ៅ ទោះបី​ក្រសួង​កសិកម្ម​បាន​ពន្យល់ថា​សួនសត្វ​ភ្នំ​តា​ម៉ៅ​មិនមាន​ប៉ះពាល់​ក៏ដោយ​។ ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​នៃ​រាជរដ្ឋាភិបាល​ខ្ញុំ​សូម​ចេញ​បញ្ជា​៖

១.​លុបចោល​ទាំងអស់​នូវ​រាល់​ការអនុញ្ញាត​ឱ្យធ្វើ​ការដោះដូ​រ​និង​អភិវឌ្ឍ​។​
២.​រក្សាទុក​ដី​និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ជា​ដី​ដែល​ត្រូវការពារ​និង​អភិរក្ស​ដោយ​ក្រសួងកសិកម្ម​។​
៣.​ក្រុមហ៊ុន​ដែល​បាន​ឈូសឆាយ​ត្រូវ​បញ្ឈប់​សកម្មភាព​និង​ត្រូវ​ដាំ​ដើមឈើ​
​ឡើងវិញ​លើដី​ដែល​បាន​ឈូសឆាយ​។​

​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ផ្តល់យោបល​ប្រកបដោយ​ការស្ថាបនា​”៕​

Post navigation