Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេច​តេ​ជោ ហ៊ុន សែន លើក​ជា​យោបល់ ឱ្យមាន​ការសិក្សា អំពី​មូលហេតុ ដែល ​វិស័យ​កីឡា​តំបន់​អាស៊ី មាន​ភាពទន់ខ្សោយ ជាង​តំបន់​ផ្សេងៗ​

Views: 14

​ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើក​ជា​ទស្សនៈ​ឲ្យ​បណ្តា​ប្រទេស ដែលជា​សមាជិក​ក្រុមប្រឹក្សា​អូឡាំពិក អាស៊ី សិក្សា​មើល អំពី​មូលហេតុ​អ្វី​បានជា​តំបន់​អាស៊ី ដែលមាន​ប្រជាជន​ច្រើន រហូតដល់ ពាន់​លាន​នាក់ បែរជា​ទន់ខ្សោយ​ផ្នែក​កីឡា ជាង​បណ្តា​តំបន់​ផ្សេងៗ ជាពិសេស​លើ ប្រភេទ​កីឡា បាល់ទាត់​តែម្តង ។ សម្តេច​តេ​ជោ បានលើកឡើង​ថាៈ សូម្បីតែ​ការប្រកួត បាល់ទាត់​ពិភពលោក វគ្ក​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក៏​មិន​ដែលមាន​វត្តមាន ប្រទេស​នៅ តំបន់​អាស៊ី ទៅដល់​ដែរ ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​មហាសន្និបាតក្រុមប្រឹក្សា អូឡាំពិក​អាស៊ី លើក​ទី​៤១ នា​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២នេះ​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ។​

​សម្តេច​តេ​ជោ បានលើកឡើង​ថាៈ «​អាស៊ី​របស់​យើង គួរតែ​ពិនិត្យថា តើ​ហេតុអ្វី​ទៅបាន ជា​កីឡា​របស់​ទ្វីប​របស់​យើង នៅ​ទន់ខ្សោយ ជាពិសេស​បើ​ពិនិត្យ​អំពីបាលទាត់​»​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានលើកឡើង​ថាៈ ក្នុង​តំបន់​អាស៊ី គ្រាន់តែ​ចិន និង ឥណ្ឌា មាន​ប្រជាជន​ជិត ៣ ពាន់​លាន​នាក់ ហើយ​បូក​រួមទាំង​អាស៊ាន ប្រមាណ ៦០០ លាន នាក់​ទៀត គឺ​អាស៊ី​មាន​ប្រជាជន​ច្រើនណាស់ ប៉ុន្តែ​បើ​និយាយ​ពី​បាល់ទាត់ សូម្បីតែ​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក៏​យើង​ពិបាក​នឹងចូល​ផង ។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បន្តថាៈ ឆ្នាំនេះ យើង​ពិត​ជាមាន​មោទនភាព ដោយសារ​តំបន់​របស់​យើង ត្រូវមាន​ព្រឹត្តិការណ៍ World Cup យើង​ទទួលបាន​ផ្លែផ្កា ពី​ការប្រកួត​នៅ​ទីនោះ ប៉ុន្តែ​អ្វីដែល​យើង​គួរ​សិក្សា តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ប្រជាជន ចំនួន​ដ៏​ច្រើន យើង​បែរជា​កីឡា​ទន់ខ្សោយ​ជាង​ទ្វីប​ដទៃ បើ​ប្រៀបធៀប​នឹង​អឺរ៉ុប ទ្វីបអាហ្វ្រិក និង អាមេរិក​ឡាទីន ។​

ក្រៅពី​ជំរុញ​ឱ្យ​ពង្រឹងសមត្ថភាព​កីឡា​អាស៊ី សម្តេច​តេ​ជោ ក៏បាន​ជំរុញ​ឱ្យ​ពង្រឹងវិធានការ ក្រមសីលធម៌ ក្នុងការ​ប្រកួត​កីឡា​ផងដែរ ដោយសារ​តែមាន​សោកនាដកម្ម កើតឡើងថ្មីៗ​នេះ ដូចជា នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​អឺរ៉ុប និង​ទ្វីប​ដទៃទៀត​ដែលមាន​ការប្រើ អំពើហិង្សា រហូតដល់​មាន​មនុស្ស​ស្លាប់ ។​

សម្តេច​តេ​ជោ បានបញ្ជាក់​ថាៈ វា​ជាការ​ចាំបាច់​ណាស់ ដែល​ការពង្រឹង​នូវ​ក្របខណ្ឌក្រមសីលធម៌ អំពី​ការប្រកួត​ដែល​មិនមែន​គ្រាន់តែ ដើម្បី​ការ​ឈ្នះ ក៏ប៉ុន្តែ​រំលោភបំពាន ទៅលើ​លក្ខខណ្ឌ នៃ​ការប្រកួត ឬ​ប្រើ​អំពើហិង្សា​នោះទេ​។ យើង​មិនត្រូវ​មាន​ភាព​ទន់ ខ្សោយ ក្នុង​ផ្នែក​សីលធម៌ ក្នុងការ​គ្រប់គ្រង ខាង​កីឡា​នោះទេ។ កីឡា​យើង​ទន់ខ្សោយ ហើយ តែ​មិនត្រូវ​ឲ្យ​ទន់ខ្សោយ​ទាំង​ក្រម​សីល​ធ៌​ម​ទៀត​នោះទេ ៕/V​

Post navigation